KhmerPronunciationEnglish/Notes#occ
ប្រាស់ prah {ប្រាស់ខ្លួនគេង = to go to sleep} 3/2

Link to overview page
Link to dictionary

Going To Bed (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ ក្រោយពីគាត់ប្រាស់ខ្លួនគេងបន្តិចមក ប្រហែលជាគាត់ដោយសារតែគាត់អស់កម្លាំង អញ្ចឹងប្រហែលជាគាត់ដោយសារអស់កម្លាំងពេក ដោយគាត់មកពីក្រៅ ឬក៏គាត់ធ្វើការអស់កម្លាំងពេក គាត់គេងបន្តិច ក្រោយមកគាត់ក៏គេងលក់ អញ្ចឹងគាត់ក៏បានគេងលក់ ដោយយើងឃើញខ្យល់កង្ហារកំពុងតែបក់អញ្ចឹងគាត់បើកកង្ហារ ហើយគាត់គេងនៅលើគ្រែ អញ្ចឹងយើងឃើញខ្យល់កង្ហារកំពុងតែបក់មកលើគាត់ ហើយបុរសម្នាក់នោះគាត់ក៏បានគេងលក់ ដែលគាត់គេងឆាប់លក់ដោយសារតែគាត់អស់កម្លាំងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការគេងលក់ ដោយសារតែគាត់ត្រូវគិតច្រើន អញ្ចឹងគាត់អាចប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេង ដោយអ្នកខ្លះគាត់អាចសម្ងំគេងមួយម៉ោង ឬក៏កន្លះម៉ោង មុននឹងគាត់អាចគេងលក់បាន ដោយសារតែគាត់នឹកគិតរឿងផ្សេងដែលគាត់បានធ្វើពីថ្ងៃ ឬក៏គាត់គិតថាតើថ្ងៃស្អែកគាត់នឹងត្រូវធ្វើអ្វីទៀតចំណែកឯក្មេងប្រុសម្នាក់នេះ ដោយសារតែគាត់អស់កម្លាំងខ្លាំងពេក និងដោយសារតែគាត់ងងុយគេងផង ដូច្នេះនៅពេលដែលគាត់គេងបានបន្តិច គឺគាត់បានគេងលក់ គឺគាត់អត់ប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេងដូចគេដទៃទៀតនោះទេអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺក្មេងប្រុសម្នាក់នោះគាត់ក៏បានគេងលក់

Going To Bed (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ ដោយសារតែគាត់ងងុយគេងខ្លាំង អញ្ចឹងគាត់ក៏បានបិទភ្លើង ហើយក៏គាត់ក៏បានបិទទូរទស្សន៍ ហើយគាត់ក៏បានគេងនៅលើគ្រែ អញ្ចឹងគាត់ក៏បានគេងដោយដណ្ដប់ភួយ ដោយគាត់កើយនៅលើខ្នើយអញ្ចឹងក្បាលរបស់គាត់កើយនៅលើខ្នើយ ហើយគាត់យកភួយមកដណ្ដប់ ដែលអម្បាញ់មិញគាត់អង្គុយសណ្ដូកជើងនៅលើភួយ ប៉ុន្តែនៅពេលដែលគាត់គេង គឺគាត់ចូលទៅក្រោមភួយ បានន័យថាគាត់ដណ្ដប់ភួយ ប្រហែលជាអាកាសធាតុនៅថ្ងៃនេះ គឺរៀងត្រជាក់បន្តិចអញ្ចឹងដោយសារតែមានមេឃភ្លៀង ហើយមានទឹកជំនន់ ដូច្នេះអាកាសធាតុប្រហែលជាត្រជាក់បន្តិច ដូច្នេះធ្វើឲ្យគាត់រងា មានអារម្មណ៍ថាត្រជាក់ អញ្ចឹងគាត់ត្រូវដណ្ដប់ភួយដើម្បីឲ្យមានភាពកក់ក្ដៅ អញ្ចឹងគាត់ ប្រសិនបើគាត់អត់បើកកង្ហារទេ គឺអាចធ្វើឲ្យគាត់ហប់នៅក្នុងបន្ទប់ ដោយសារតែបន្ទប់របស់គាត់គឺហប់ អញ្ចឹងគាត់ត្រូវបើកកង្ហារឲ្យមានខ្យល់ចេញចូល ក៏ប៉ុន្តែដោយសារតែអាកាសធាតុត្រជាក់ អញ្ចឹងគាត់ត្រូវការដណ្ដប់ភួយ គេងដណ្ដប់ភួយ ដើម្បីឲ្យគាត់មានភាពកក់ក្ដៅបានអញ្ចឹងនៅក្នុងរូបភាពទី ១៤ យើងឃើញគាត់កំពុងតែប្រាស់ខ្លួនគេង គឺគាត់កំពុងតែប្រាស់ខ្លួនគេងនៅលើពូក ហើយកើយនៅលើខ្នើយ ដោយគាត់គេងដណ្ដប់ភួយផងដែរអញ្ចឹងគាត់គេងផ្អៀងមកស្ដាំ បានន័យថាគាត់ផ្អៀងមកស្ដាំ ដើម្បីងាយស្រួលគេងអញ្ចឹងអ្នកខ្លះគាត់ទម្លាប់គេងផ្អៀងទៅឆ្វេង អ្នកខ្លះគាត់ទម្លាប់គេងផ្អៀងមកស្ដាំ រីឯអ្នកខ្លះទៀតគាត់ទម្លាប់គេងផ្ងារឡើងលើអញ្ចឹងទៅតាមទម្លាប់នីមួយៗ អ្នកខ្លះគាត់គិតថាគេងផ្អៀងគឺងាយស្រួលគេង អ្នកខ្លះគេងផ្ងារគឺងាយស្រួលគេងអញ្ចឹងគេ គាត់ បុរសម្នាក់នេះ គាត់គេងទៅតាមទម្លាប់របស់គាត់ ដើម្បីឲ្យងាយស្រួលគេងនិងឆាប់គេងលក់