KhmerPronunciationEnglish/Notes#occ
ទឹកជំនន់ tɨk cumnʊən flood, inundation
Notes: root: ជន់
19/7

Link to overview page
Link to dictionary

Going To Bed (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ ប្រហែលជាព័ត៌មានអំពីទឹកជំនន់នោះចប់ ឬក៏ដោយសារតែគាត់ងងុយគេងខ្លាំង ដូច្នេះគាត់ក៏បានយកតេឡេមកបិទទូរទស្សន៍ អញ្ចឹងគាត់ក៏បានយកតេឡេមកចុចលើប៊ូតុង ឬក៏ចុចលើគ្រាប់ចុចតេឡេ ដើម្បីបញ្ជាឲ្យបិទទូរទស្សន៍ ដូច្នេះគាត់អត់ចាំបាច់ដើរទៅបិទទូរទស្សន៍ផ្ទាល់នោះទេ គឺគាត់គ្រាន់តែអង្គុយនៅលើគ្រែ ហើយប្រើប្រាស់ប្រដាប់បញ្ជា ឬក៏តេឡេចុចទៅលើទូរទស្សន៍ នោះទូរទស្សន៍នឹងបិទដែលនៅក្នុងរូបភាពទី ១៣ នេះ យើងឃើញគាត់កំពុងតែប្រើប្រាស់មេដៃរបស់គាត់ ដើម្បីចុចប៊ូតុងរបស់ទូរទស្សន៍ គាត់កំពុងតែចុចប៊ូតុងរបស់តេឡេ បន្ទាប់មកយើងឃើញទូរទស្សន៍ក៏ចាប់ផ្ដើមបិទអញ្ចឹងនៅពេលដែលទូរទស្សន៍បិទ យើងឃើញកញ្ចក់ទូរទស្សន៍គឺមានពណ៌ខ្មៅ អញ្ចឹងអត់មានរូបភាពអីផ្សាយទៀតទេ ដោយសារតែគាត់បិទទូរទស្សន៍នោះហើយ

Going To Bed (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថាបន្ទាប់ពីបើកទូរទស្សន៍រួច ក្មេងប្រុសម្នាក់នោះ គាត់ក៏បានអង្គុយសណ្ដូកជើងទាំងពីររបស់គាត់នៅលើគ្រែ ហើយអង្គុយមើលទូរទស្សន៍អំពីទឹកជំនន់ ដែលយើងឃើញទូរទស្សន៍ដែលនៅលើកូនទូ ដែលមានបីថតនោះ គឺកំពុងតែផ្សាយព័ត៌មានអំពីទឹកជំនន់ ដែលយើងឃើញមានបុរសម្នាក់ កំពុងតែជិះម៉ូតូកាត់ទឹកអញ្ចឹងនៅពេលដែលមានទឹកជំនន់ គឺធ្វើឲ្យយើងពិបាកធ្វើដំណើរ ដោយសារតែ[ទីកន្លែង] គ្រប់ទីកន្លែង គឺមានទឹកដក់ ឬក៏មានទឹកលិចអញ្ចឹងរាល់ការធ្វើដំណើរដោយថ្មើរជើង ឬក៏ការដើរ ឬក៏ការជិះម៉ូតូ ឬក៏ការជិះឡាន គឺនឹងមានការលំបាក ដោយសារតែយើងត្រូវជិះកាត់ទឹក ដូច្នេះវាអាចធ្វើឲ្យយើងមិនប្រុងប្រយ័ត្ន ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន នៅពេលដែលយើងធ្វើដំណើរនៅក្នុងទឹកអញ្ចឹងរូបភាពទី ១២ នេះ ក្មេងប្រុសម្នាក់នោះ គាត់កំពុងតែមើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ

Rainy Season (Sakanan) — 07


បន្ទាប់មកទៀត រូបភាពទីរូបភាពទីយើងឃើញមានមនុស្សចំនួនពីរនាក់ មនុស្សប្រុសម្នាក់ និងមនុស្សស្រីម្នាក់ ដោយមនុស្សស្រីនោះគឺគាត់មានវ័យរៀងចំណាស់បន្តិច គាត់កំពុងតែដើរកាត់ទឹក បានន័យថាទឹកជំនន់នៅក្នុងទីក្រុងនៅពេលដែលមេឃភ្លៀង អញ្ចឹងគាត់ដើរបណ្ដើរ គាត់កាន់ឆត្របណ្ដើរដើម្បីបាំងអញ្ចឹងស្ត្រីចំណាស់ម្នាក់ អាយុគាត់ប្រហែលជា ៥០ ឆ្នាំ ដោយគាត់ពាក់អាវ ដៃវែង ហើយស្លៀកសំពត់ពណ៌ផងដែរ គាត់កំពុងតែដើរកាត់ទឹក ដោយកាន់ឆត្រពណ៌លឿង អញ្ចឹងដោយសារតែគាត់ត្រូវធ្វើដំណើរនៅពេលមេឃភ្លៀង ដូច្នេះដើម្បីការពារកុំឲ្យសើមអាវ ឬក៏សើមខ្លួនរបស់គាត់ គាត់ត្រូវបាំងឆត្រ គាត់យកឆត្រមកបាំងដើម្បីកុំឲ្យសើមខ្លួន ក៏ប៉ុន្តែជើងរបស់គាត់នៅតែសើម ដោយសារតែមេឃភ្លៀង ធ្វើឲ្យទឹកលិចផ្លូវ ឬក៏មានទឹកជំនន់ ដូច្នេះគាត់ត្រូវដើរកាត់ទឹក អញ្ចឹងហើយធ្វើឲ្យគាត់សើមខាងជើង សើមជើងរបស់គាត់ ចំណែកឯនៅក្បែរគាត់គឺមានក្មេងប្រុសម្នាក់ ដែលគាត់មើលទៅអាយុប្រហែលជាម្ភៃឆ្នាំ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវដៃខ្លី ស្លៀកខោពណ៌ខ្មៅជើងវែង គាត់កាន់ឆត្រមួយដែរ កំពុងតែដើរនៅក្នុងទឹក ដោយសារតែមេឃភ្លៀង ដូច្នេះហើយគាត់ត្រូវតែកាន់ឆត្រ ដើម្បីកុំឲ្យសើមខ្លួន ឬក៏កុំឲ្យទទឹកសម្លៀកបំពាក់របស់គាត់ ដោយគាត់ដើរបណ្ដើរ គាត់បាំងឆត្របណ្ដើរ ហើយគាត់ងើយមើលខាងលើ អញ្ចឹងគាត់ងើយមើលខាងលើ គាត់ចង់ដឹងថាតើមេឃរាំងហើយឬនៅ

Rainy Season (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ រូបភាពទី ១០ គឺជារូបភាពដែលទឹកជំនន់កើនឡើង អញ្ចឹងបានន័យថានៅពេលដែលមានមេឃភ្លៀងខ្លាំង គឺទឹកនឹងឡើងខ្ពស់ ដែលរូបភាពទី ១០ នេះ យើងឃើញជាទំនប់ទឹក បានន័យថាជាអាងទប់ទឹកមួយ កុំឲ្យទឹកហូរចូលទីក្រុងអញ្ចឹងប្រសិនបើមានភ្លៀងខ្លាំង នោះកម្ពស់ទឹកនឹងកើនឡើងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺទំនប់ទឹកម្ខាងគឺមានទឹកកំពុងតែឡើងខ្ពស់ ដោយសារតែមានមេឃភ្លៀងហូរចូលខ្លាំង ចំណែកឯម្ខាងទៀតគឺអត់សូវមានទឹកនោះទេ អញ្ចឹងទំនប់ទឹក គឺគេទប់កុំឲ្យទឹកហូរពីខាងក្រៅចូលទៅក្នុងទីក្រុងបាន ក៏ប៉ុន្តែប្រសិនបើមានភ្លៀងខ្លាំងពេក អញ្ចឹងប្រសិនបើមានភ្លៀងខ្លាំងពេក គឺកន្លែងទប់ទឹកនោះ គឺទប់អត់ជាប់នោះទេ ដោយសារតែទឹកឡើងខ្ពស់ខ្លាំង ដូច្នេះវាអាចនឹងហៀរចូលទីក្រុងអញ្ចឹងប្រសិនបើទឹកឡើងខ្ពស់ខ្លាំង វានឹងហៀរចូលទីក្រុង ធ្វើឲ្យទីក្រុងនឹងលិចទឹកជាក់ជាមិនខានដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺទឹក កម្ពស់ទឹកកំពុងតែឡើងខ្ពស់ បានន័យថាទឹកកំពុងតែឡើងខ្ពស់ខ្លាំង ដោយសារតែមានភ្លៀងខ្លាំងនៅក្នុងថ្ងៃនេះអញ្ចឹងទឹកអាចនឹងហៀរចូលទីក្រុង និងធ្វើឲ្យមានទឹកជំនន់នៅក្នុងទីក្រុងទៀតផង ព្រោះថាប្រសិនបើទឹកឡើងខ្លាំងពេកនោះ ទំនប់ទឹកមិនអាចទប់ទឹកជាប់នោះទេ អញ្ចឹងប្រសិនបើទំនប់ទឹកអត់អាចទប់ទឹកជាប់ ទឹកនឹងហៀរចូលទៅពន្លិចទីក្រុង ដែលធ្វើឲ្យទីក្រុងមានទឹកលិច

Going To Bed (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ ដោយសារតែគាត់ងងុយគេងខ្លាំង អញ្ចឹងគាត់ក៏បានបិទភ្លើង ហើយក៏គាត់ក៏បានបិទទូរទស្សន៍ ហើយគាត់ក៏បានគេងនៅលើគ្រែ អញ្ចឹងគាត់ក៏បានគេងដោយដណ្ដប់ភួយ ដោយគាត់កើយនៅលើខ្នើយអញ្ចឹងក្បាលរបស់គាត់កើយនៅលើខ្នើយ ហើយគាត់យកភួយមកដណ្ដប់ ដែលអម្បាញ់មិញគាត់អង្គុយសណ្ដូកជើងនៅលើភួយ ប៉ុន្តែនៅពេលដែលគាត់គេង គឺគាត់ចូលទៅក្រោមភួយ បានន័យថាគាត់ដណ្ដប់ភួយ ប្រហែលជាអាកាសធាតុនៅថ្ងៃនេះ គឺរៀងត្រជាក់បន្តិចអញ្ចឹងដោយសារតែមានមេឃភ្លៀង ហើយមានទឹកជំនន់ ដូច្នេះអាកាសធាតុប្រហែលជាត្រជាក់បន្តិច ដូច្នេះធ្វើឲ្យគាត់រងា មានអារម្មណ៍ថាត្រជាក់ អញ្ចឹងគាត់ត្រូវដណ្ដប់ភួយដើម្បីឲ្យមានភាពកក់ក្ដៅ អញ្ចឹងគាត់ ប្រសិនបើគាត់អត់បើកកង្ហារទេ គឺអាចធ្វើឲ្យគាត់ហប់នៅក្នុងបន្ទប់ ដោយសារតែបន្ទប់របស់គាត់គឺហប់ អញ្ចឹងគាត់ត្រូវបើកកង្ហារឲ្យមានខ្យល់ចេញចូល ក៏ប៉ុន្តែដោយសារតែអាកាសធាតុត្រជាក់ អញ្ចឹងគាត់ត្រូវការដណ្ដប់ភួយ គេងដណ្ដប់ភួយ ដើម្បីឲ្យគាត់មានភាពកក់ក្ដៅបានអញ្ចឹងនៅក្នុងរូបភាពទី ១៤ យើងឃើញគាត់កំពុងតែប្រាស់ខ្លួនគេង គឺគាត់កំពុងតែប្រាស់ខ្លួនគេងនៅលើពូក ហើយកើយនៅលើខ្នើយ ដោយគាត់គេងដណ្ដប់ភួយផងដែរអញ្ចឹងគាត់គេងផ្អៀងមកស្ដាំ បានន័យថាគាត់ផ្អៀងមកស្ដាំ ដើម្បីងាយស្រួលគេងអញ្ចឹងអ្នកខ្លះគាត់ទម្លាប់គេងផ្អៀងទៅឆ្វេង អ្នកខ្លះគាត់ទម្លាប់គេងផ្អៀងមកស្ដាំ រីឯអ្នកខ្លះទៀតគាត់ទម្លាប់គេងផ្ងារឡើងលើអញ្ចឹងទៅតាមទម្លាប់នីមួយៗ អ្នកខ្លះគាត់គិតថាគេងផ្អៀងគឺងាយស្រួលគេង អ្នកខ្លះគេងផ្ងារគឺងាយស្រួលគេងអញ្ចឹងគេ គាត់ បុរសម្នាក់នេះ គាត់គេងទៅតាមទម្លាប់របស់គាត់ ដើម្បីឲ្យងាយស្រួលគេងនិងឆាប់គេងលក់

Going To Bed (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ យើងឃើញ បន្ទាប់ពីគាត់អង្គុយបានបន្តិចក្រោយមក គាត់នឹកចង់មើលទូរទស្សន៍ ដូច្នេះគាត់ក៏យកតេឡេមកបញ្ជា អញ្ចឹងយើងហៅថាតេឡេ ឬក៏ឧបករណ៍បញ្ជា យើងឃើញគាត់ចុចប៊ូតុងតេឡេ ដើម្បីបើកទូរទស្សន៍ អញ្ចឹងគាត់កំពុងតែមើលព័ត៌មាន ដោយយើងឃើញគាត់កំពុងតែចុចតេឡេដើម្បីបើកទូរទស្សន៍ ពេលនោះទូរទស្សន៍ក៏បានបើក ហើយទូរទស្សន៍កំពុងតែផ្សាយព័ត៌មានអំពីទឹកលិច ឬក៏ទឹកជំនន់នៅក្នុងថ្ងៃនេះ ដែលប្រហែលជាថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះយើងឃើញនៅក្នុងទូរទស្សន៍ គឺគេផ្សាយព័ត៌មានអំពីទឹកលិចដែលយើងឃើញនៅក្នុងទូរទស្សន៍នេះ យើងឃើញមានបុរសម្នាក់ គាត់ស្លៀកខោជើងខ្លី ពាក់អាវដៃខ្លីកាន់ឆត្រ ហើយគាត់កំពុងតែដើរនៅក្នុងទឹក ឬក៏ដើរលុយទឹក បានន័យថាគាត់កំពុងតែដើរនៅក្នុងទឹកជំនន់ ដែលប្រហែលជាមានភ្លៀងខ្លាំងនៅក្នុងថ្ងៃនេះ ដូច្នេះធ្វើឲ្យទីក្រុងគឺមានទឹកលិចដោយយើងឃើញនៅក្បែរបុរសម្នាក់នោះគឺមានឆ្កែមួយ កំពុងតែហែលទឹកផងដែរ អញ្ចឹងឆ្កែកំពុងតែហែលទឹកដោយសារតែមានទឹកជំនន់ មានទឹកលិចខ្លាំង ដូច្នេះហើយធ្វើឲ្យពិបាកនៅក្នុងការរស់នៅ ដែលមនុស្សនិងសត្វ ពិបាកក្នុងការរស់នៅ ដោយត្រូវឆ្លងទឹក ឬក៏ហែលទឹក ឬក៏ដើរកាត់ទឹកអញ្ចឹងនៅក្នុងនោះ នៅក្នុងទូរទស្សន៍នោះ យើងឃើញមានស្ត្រីម្នាក់ផងដែរ ដែលគាត់កំពុងតែយួរកាបូប ឬក៏យួរថង់អីវ៉ាន់របស់គាត់ លើកឲ្យផុតពីទឹក អញ្ចឹងគាត់កំពុងតែដើរ ហើយគាត់មិនចង់ឲ្យអីវ៉ាន់របស់គាត់សើម ឬក៏ទទឹក ដូច្នេះគាត់ព្យាយាមលើកឲ្យផុតទឹកអញ្ចឹងប្រហែលជាថ្ងៃនេះគឺជាថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង ឬក៏ថ្ងៃដែលមានទឹកជំនន់ ដូច្នេះហើយទើបមានព័ត៌មានអំពីទឹកជំនន់កើតឡើងនៅក្នុងថ្ងៃនេះ ដែលផ្សាយនៅក្នុងទូរទស្សន៍អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានបើកទូរទស្សន៍ មើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ

Rainy Season (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាមេឃភ្លៀងធ្វើឲ្យលិចទឹក ជា យ៉ាងជ្រៅ នៅក្នុងទីក្រុង ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញមានអគារជាច្រើន ឬក៏ផ្ទះជាច្រើន ដែលនៅក្នុងរូបភាពនេះ ហើយមានមនុស្សប្រុសស្រីជាច្រើន កំពុងតែដើរនៅក្នុងទឹក បានន័យថាមានទឹកជំនន់កើតឡើងបន្ទាប់ពីមេឃភ្លៀងដោយយើងឃើញនៅក្បែរផ្ទះនោះ យើងឃើញមានបុរសម្នាក់ ដែលគាត់ពាក់អាវដៃខ្លី ពណ៌ ស្លៀកខោពណ៌បៃតង គាត់កំពុងតែឈរនៅក្នុងទឹក ហើយដៃរបស់គាត់ទាំងពីរ កំពុងតែលើកឡើងលើ ដោយកាន់ឯកសារ ឬក៏កាន់ថង់អ្វីមួយដើម្បីយកបាំងអញ្ចឹងគាត់កាន់លើកឡើងលើ ដើម្បីយកបាំងក្បាលរបស់គាត់ កុំឲ្យមេឃភ្លៀងអញ្ចឹងគាត់កាន់ឯកសារ ឬក៏កាន់ក្រដាសអ្វីមួយ ដើម្បីបាំងមេឃកុំឲ្យភ្លៀងធ្លាក់ទទឹកគាត់ ហើយយើងឃើញនៅក្បែរនោះគឺមាននារីម្នាក់ ដែលគាត់ពាក់អាវដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ អញ្ចឹងនៅដៃរបស់នារីម្នាក់នោះ គឺគាត់កំពុងតែកាន់កាបូប ឬក៏[...]កាន់ថង់ចំនួនពីរ អញ្ចឹងគាត់កំពុងតែលើកថង់ ឬក៏កាបូបគាត់ឡើង គាត់ព្យាយាមលើកឡើងដើម្បីឲ្យផុតពីទឹក ព្រោះគាត់អត់ចង់ឲ្យកាបូបរបស់គាត់សើមទៅនឹងទឹកនោះទេ ដូច្នេះគាត់លើកឲ្យខ្ពស់ ដើម្បីឲ្យផុតពីទឹកកុំឲ្យសើម ដោយសារតែមេឃភ្លៀង ហើយទីក្រុងគឺត្រូវបានទឹកជំនន់ជន់លិចដែលយើងឃើញរូបភាពនៅកណ្ដាល គឺមានបុរសម្នាក់ទៀតរៀងចំណាស់បន្តិច គាត់ពាក់អាវដៃខ្លី ស្លៀកខោពណ៌ជើងខ្លី នៅដៃខាងឆ្វេងរបស់គាត់គឺកំពុងតែកាន់ឆត្រមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ឆត្រ គាត់បាំងឆត្រ ដើម្បីកុំឲ្យភ្លៀងសើមគាត់ ឬក៏ដើម្បីកុំឲ្យភ្លៀងទទឹកគាត់ ព្រោះគាត់ខ្លាចឈឺ ប៉ុន្តែគាត់កំពុងតែដើរនៅក្នុងទឹក ដើម្បីទៅរកកន្លែងគោកមួយ ហើយនៅក្បែរនោះយើងឃើញមាននារីម្នាក់ទៀត ដែលគាត់ស្លៀកសំពត់ពណ៌លឿង ពាក់អាវដៃវែង ដៃខ្លីពណ៌ ដោយគាត់កំពុងតែដើរនៅក្នុងទឹក គាត់ដើរលុយទឹកបណ្ដើរ ដើម្បីទៅដើរទៅរកកន្លែងដែលគោក ដែលអត់មានកន្លែងលិចទឹកអញ្ចឹងមេឃភ្លៀង គឺធ្វើឲ្យមនុស្សពិបាកក្នុងការរស់នៅ បានន័យថាបន្ទាប់ពីមេឃភ្លៀង ធ្វើឲ្យមានទឹកជំនន់ជន់លិច ដូច្នេះធ្វើឲ្យមនុស្សពិបាកធ្វើដំណើរ និងពិបាករស់នៅជាខ្លាំងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺម្នាក់គឺកំពុងតែដើរលុយទឹក ដើម្បីទៅរកកន្លែងគោក ព្រោះនៅក្នុងទឹក គឺពិបាកធ្វើដំណើរម្យ៉ាងវិញទៀតយើងឃើញសូម្បីតែសត្វឆ្កែ សត្វឆ្កែក៏ពិបាកដែរ យើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែកំពុងតែហែលទឹកដើម្បីទៅរកកន្លែងគោក ដោយសារតែទឹកបានលិចខ្លួនវាអស់ហើយ ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែនៅសល់តែក្បាលតែប៉ុណ្ណោះ ដែលអណ្ដែតនៅលើទឹក អញ្ចឹង[គាត់]វាហែលទឹកបណ្ដើរ វាព្យាយាមហែលទឹកដើម្បីឲ្យផុតពីទឹក ដើម្បីទៅរកកន្លែងគោក ដើម្បីងាយស្រួលក្នុងការរស់នៅ