KhmerPronunciationEnglish/Notes#occ
ភ្ជាប់នឹង pcoap nɨŋ to be linked with
Notes: root: ជាប់
3/3

Link to overview page
Link to dictionary

Cold Season (Sakanan) — 04


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់បានចូលទៅកន្លែងងូតទឹក ហើយគាត់យកដៃចុចទៅលើគ្រាប់ចុច ដើម្បីដាក់ឲ្យទឹកក្ដៅអញ្ចឹងបានន័យថានៅពេលព្រឹកគឺត្រជាក់បាទ ពេលព្រឹកគឺត្រជាក់ ដូច្នេះប្រសិនបើយើងងូតទឹក ប្រសិនបើយើងងូតទឹក គឺយើងត្រូវការទឹកក្ដៅ បាទ អញ្ចឹងដោយសារតែក្មេងប្រុសម្នាក់នោះ គាត់នៅទីក្រុង អញ្ចឹងហើយគឺឧបករណ៍របស់គាត់ប្រើប្រាស់ទំនើប ដោយមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់ ដោយយើងគ្រាន់តែភ្ជាប់នឹងចរន្តអគ្គិសនីតែប៉ុណ្ណោះបាទ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានចុចទៅលើគ្រាប់ចុច ដើម្បីឲ្យទឹកក្ដៅ អញ្ចឹងនៅពេលដែលគាត់ងូត គឺមានអារម្មណ៍ថាកក់ក្ដៅ មិនរងានោះទេព្រោះខែនោះ គឺជាខែរងា ដូច្នេះហើយគាត់ត្រូវការងូតទឹកក្ដៅហើយនៅប្រទេសកម្ពុជា គឺពុំសូវមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់នៅតាមផ្ទះនោះទេដូច្នេះយើង រាល់ពេលដែលយើងដល់ខែត្រជាក់ ឬក៏ដល់ខែរងា គឺយើងតែងតែដាំទឹកក្ដៅអញ្ចឹងគឺយើងយកទឹកក្ដៅទៅដាំ ដាំឲ្យពុះ រួចហើយយើងយកមកលាយជាមួយនឹងទឹកត្រជាក់ ដើម្បីឲ្យវាក្ដៅអ៊ុនៗបាទ អញ្ចឹងនៅពេលដែលងូតទឹកក្ដៅអ៊ុនៗ ធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅ និងមិនរងាខ្លាំងនោះទេនៅក្នុងខែរងា

Boats (Sakanan) — 15 Container ship


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺជាប្រភេទកប៉ាល់ យើងហៅថាកប៉ាល់ អញ្ចឹងនៅពេលដែល ទូកនៅពេលដែលតូច យើងហៅថាទូក នៅពេលដែលវាលឿន យើងហៅថាកាណូត ប៉ុន្តែនៅពេលដែលទូកនោះធំ យើងហៅថាកប៉ាល់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺមានកប៉ាល់ចំនួនមួយ ដែលជាកប៉ាល់ដឹកទំនិញ ដែលយើងឃើញនៅលើកប៉ាល់នោះ គឺមានយុថ្កាមួយសម្រាប់បោះឲ្យជាប់ទៅនឹងទឹក អញ្ចឹងកប៉ាល់គឺ នៅពេលដែលចតនៅកំពង់ផែ គឺយើងអត់ប្រើប្រាស់ខ្សែពួរ ដើម្បីទាក់ទៅនឹងកំពង់ផែនោះទេ ដោយសារតែកប៉ាល់គឺធំ ដូច្នេះប្រើខ្សែពួរអត់ជាប់ទេ វាអាចនឹងដាច់ខ្សែពួរ អញ្ចឹងដើម្បីចតកប៉ាល់ គេត្រូវប្រើយុថ្កា ដែលយុថ្កាគឺជាច្រវាក់ដែក ដែលចងភ្ជាប់នឹងដែកមួយដុំយ៉ាងធំនិងធ្ងន់ ដែលអាចទប់លំនឹងកប៉ាល់បាន អញ្ចឹងដែក ដុំដែកដែលធំនោះ គឺគេចងភ្ជាប់ទៅនឹងច្រវាក់ចេញពីទូក អញ្ចឹងនៅពេលដែលគេចង់ឈប់ គឺគេត្រូវទម្លាក់ដុំដែកនោះ ចូលទៅក្នុងរហូតដល់ទៅដល់បាតទឹក ឬក៏បាតទន្លេ ឬក៏បាតសមុទ្រ ដើម្បីឲ្យទូកនោះមានលំនឹង អញ្ចឹងជាទូទៅកប៉ាល់ គឺយើងប្រើប្រាស់តែនៅលើផ្ទៃសមុទ្រតែប៉ុណ្ណោះ ព្រោះកប៉ាល់គឺធំ ដូច្នេះសមុទ្រគឺធំដែរ អញ្ចឹងកប៉ាល់ងាយស្រួលក្នុងការបើកបរ ប្រសិនបើយើងប្រើប្រាស់កប៉ាល់នៅលើផ្ទៃទន្លេគឺវារាក់ ហើយវាតូច អញ្ចឹងកប៉ាល់អាចនឹងកឿង អាចមិនទៅមុខ អញ្ចឹងកប៉ាល់អត់ទៅមុខទេ នៅពេលដែលបើកនៅទន្លេ ដូច្នេះគេត្រូវបើកនៅសមុទ្រ ដែលកប៉ាល់ជាទូទៅគឺដឹកកុងតឺន័រ បានន័យថាដឹកទូកុងតឺន័រ ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ អាចជាកប៉ាល់ចេញពីប្រទេសចិនទៅដល់ប្រទេសអាមេរិក ឬក៏ចេញពីប្រទេសកម្ពុជាទៅរកប្រទេសថៃជាដើម ដែលនៅលើនោះគឺមានទំនិញជាច្រើន ដែលនៅក្នុងកុងតឺន័រ អញ្ចឹងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ដឹកជញ្ជូនទំនិញតាមផ្លូវទឹក វាអាចមានការយឺតយ៉ាវជាងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ទំនិញតាមផ្លូវអាកាស និងតាមផ្លូវគោក ព្រោះផ្លូវទឹកគឺមាន គឺយើងបើកបរបានយឺតហើយផ្ទៃទឹកធំ គឺមានរលក ដូច្នេះគឺមានឧបសគ្គច្រើន ក្នុងការដឹកទំនិញតាមផ្ទៃទឹក ប៉ុន្តែប្រសិនបើយើងដឹកទំនិញតាមផ្លូវអាកាស គឺងាយស្រួល គឺវាលឿន អញ្ចឹងយើងអាចដឹកបានឆាប់រហ័ស ដូច្នេះនៅក្នុងរូបភាពនេះ គឺជាការដឹកជញ្ជូនទំនិញតាមផ្ទៃទឹក ប្រហែលជាការដឹកទំនិញពីប្រទេសចិនទៅប្រទេសវៀតណាមជាដើម ដែលទំនិញទាំងអស់នោះ គេដាក់នៅក្នុងកុងតឺន័រ ហើយគេដាក់នៅលើកប៉ាល់ដើម្បីដឹកជញ្ជូន

Cold Season (Sakanan) — 01


ដែលនៅក្នុងនោះ នៅក្នុងរូបភាពទីយើងឃើញថាមានក្មេងប្រុសម្នាក់ បាទ គាត់ជាក្មេងប្រុស ហើយគាត់កំពុងតែគេងនៅក្នុងបន្ទប់គេងរបស់គាត់អញ្ចឹងក្មេងប្រុសហ្នឹង គាត់គេងនៅក្នុងបន្ទប់គេងរបស់គាត់ដោយដណ្ដប់ភួយដោយយើងឃើញថា នៅក្នុងបន្ទប់គេងរបស់គាត់ គឺមានគ្រែគេងមួយ គាត់កំពុងតែគេងនៅលើគ្រែ ហើយក្បាលរបស់គាត់ គឺកើយនឹងខ្នើយរបស់គាត់អញ្ចឹងគាត់គេងកើយខ្នើយ ហើយដណ្ដប់ភួយមួយដោយនៅក្បែរគ្រែរបស់គាត់គឺមានបង្អួចកញ្ចក់មួយបាទ បង្អួចកញ្ចក់ ដែលបង្អួចនោះគឺមានវាំងននចំនួនពីរផ្ទាំង ដែលវាំងនននោះគឺនៅខាងមុខបង្អួច ប៉ុន្តែគាត់ពុំបានបិទវាំងនននោះទេ ព្រោះគាត់ទុកដើម្បីឲ្យមានពន្លឺចេញចូលនៅក្នុងបន្ទប់គាត់យើងឃើញ នៅក្បែរបង្អួចនោះគឺមានរូបថតចំនួនមួយផងដែរហើយរូបថតរបស់គាត់ ដែលនៅក្បែរបង្អួច គឺគាត់ដាក់នៅក្នុងស៊ុមរូបថតអញ្ចឹង គាត់ដាក់រូបថតនៅក្នុងស៊ុមរូបថត ហើយស៊ុមរូបថតនោះ គាត់ព្យួរជាប់ទៅនឹងជញ្ជាំងបាទ គាត់បានព្យួរវាដោយប្រើប្រាស់ខ្សែជាមួយនឹងដែកគោលអញ្ចឹងគាត់យកដែកគោលដំនៅជាប់ជញ្ជាំងបន្ទាប់មកយកខ្សែចងភ្ជាប់នឹងស៊ុមរូបថតហើយគាត់យកខ្សែនោះទៅថ្ពក់នឹងដែកគោលអញ្ចឹងគាត់ថ្ពក់ខ្សែជាមួយនឹងដែកគោល ដើម្បីឲ្យស៊ុមរូបថតជាប់នៅនឹងជញ្ជាំងបាទ ដូច្នេះស៊ុមរូបថតអាចជាប់នៅនឹងជញ្ជាំងបាន ដោយសារតែមានខ្សែថ្ពក់ជាមួយនឹងដែកគោលហើយយើង បើយើងមើលមកខាង នៅលើក្បាលគ្រែវិញ នៅក្បែរក្បាលគ្រែ បាទ ក្បែរក្បាលគ្រែរបស់ក្មេងប្រុសម្នាក់នោះ គឺមានទូមួយ បាទ កូនទូតូចមួយ ដែលកូនទូនោះគឺមានថតចំនួនបីអញ្ចឹងមានថតទូចំនួនបី ដែលនៅក្នុងថតទូនោះគឺយើងអាចដាក់បានសម្ភារៈជាច្រើន បាទមានសម្ភារៈដូចជា យើងអាចដាក់ជាសៀវភៅ កាតាប ឬក៏សម្ភារៈតូចជាច្រើនទៀត បាទដូចជាប៊ិច ឬក៏ទូរស័ព្ទដៃជាដើមអញ្ចឹងយើងអាចដាក់នៅក្នុងថតកូនទូនោះបានចំណែកនៅលើទូ យើងឃើញមានកូននាឡិកាមួយ អញ្ចឹងគាត់មាននាឡិកាមួយនៅលើទូ បាទព្រោះដើម្បីថាឲ្យគាត់អាចដឹងថា តើម៉ោងប៉ុន្មានហើយ? ពេលណាដែលគាត់អាចត្រូវទៅសាលា ឬក៏ពេលណាគាត់ត្រូវទៅញ៉ាំបាយ? អញ្ចឹងគាត់ដាក់នាឡិកាមួយនៅក្នុងបន្ទប់របស់គាត់ ដើម្បីគាត់មើលម៉ោង គាត់អាចដឹងពីពេលវេលាបាននៅក្បែរនាឡិកានោះ គាត់មានអំពូលតុមួយ បាទ អំពូលលើតុអញ្ចឹងអំពូលយើងមានច្រើន អំពូលមានច្រើនប្រភេទហើយអំពូលដែលយើងប្រើប្រាស់នៅក្នុងផ្ទះគឺជាទូទៅយើងហៅថាអំពូលម៉ែត្រ បាទ ដែលអំពូលម៉ែត្រយើងតែងតែដាក់នៅលើពិតានផ្ទះ ឬក៏ចាប់ជាប់នឹងជញ្ជាំងផ្ទះប៉ុន្តែក្មេងប្រុសម្នាក់នេះ គាត់មានអំពូលនៅលើតុបាទ អំពូលនៅលើតុ គឺវាមិនសូវភ្លឺដូចអំពូលម៉ែត្រនោះទេដែលអំពូលនៅលើតុ វាបំភ្លឺតែត្រឹមនៅលើតុគាត់ ឬក៏នៅក្បែរគ្រែរបស់គាត់តែប៉ុណ្ណោះអញ្ចឹងយើងឃើញថា អំពូលនៅលើតុនេះ គឺគាត់ដាក់នៅក្បែរគ្រែរបស់គាត់នៅលើទូមួយបើយើងមើលនៅក្នុងបន្ទប់គេងនេះ គឺថាក្មេងប្រុសនេះគឺជាអ្នកទីក្រុងព្រោះថា ប្រសិនបើនៅតាមជនបទ គឺពុំសូវមានអំពូលដាក់នៅលើតុនោះទេ គឺគេប្រើតែអំពូលម៉ែត្រ ឬក៏អំពូលដែលចាប់អាគុយអញ្ចឹងក្មេងប្រុសនេះ គាត់រស់នៅទីក្រុងដែលគាត់មើលទៅសម្ភារៈ ដែលគាត់ប្រើប្រាស់នៅក្នុងបន្ទប់គេង គឺមានលក្ខណៈទំនើបជាងអ្នកនៅជនបទ