KhmerPronunciationEnglish/Notes#occ
អង្ករខ្សាយ ʔɑŋkɑɑ ksaay ordinary rice 5/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានទិញត្រីចំនួនមួយក្បាលហើយ បន្ទាប់មកបុរសម្នាក់នោះ គាត់ក៏បានប្រាប់ទៅអ្នកលក់ គាត់បានលើកដៃជាសញ្ញាឡើងពីរ បានន័យថាគាត់លើកដៃម្រាមពីរឡើង ដៃស្ដាំរបស់គាត់គឺលើកម្រាមពីរ ដើម្បីប្រាប់ទៅអ្នកលក់ថា គាត់ត្រូវការបាយពីរកញ្ចប់ អញ្ចឹងដោយសារតែនៅផ្ទះគាត់មានគ្នាចំនួនពីរនាក់ ប្រហែលជាគាត់មានគ្នាចំនួនពីរនាក់ ដូច្នេះគាត់ទិញបាយដំណើបចំនួនពីរកញ្ចប់ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាជាទូទៅយើងញ៉ាំបាយធម្មតា គឺយើងអត់ញ៉ាំបាយដំណើបទេ ដោយសារតែបាយដំណើបគឺវារៀងស្អិត អញ្ចឹងវាពិបាកញ៉ាំ ដូច្នេះគឺយើងញ៉ាំបាយអង្ករខ្សាយ គេហៅថាអង្ករខ្សាយ អញ្ចឹងជាបាយមួយដែលមានពណ៌ ហើយអត់សូវស្អិតនោះទេ ដូច្នេះនៅកម្ពុជាគឺយើងញ៉ាំបាយអង្ករខ្សាយ គឺយើងអត់ញ៉ាំបាយដំណើបទេអញ្ចឹងបុរសម្នាក់នោះ គាត់បានប្រាប់ទៅអ្នកលក់ដើម្បីទិញបាយចំនួនពីរកញ្ចប់បន្ថែមទៀត បន្ទាប់ពីគាត់ទិញត្រីហើយ ដូច្នេះគាត់បានលើកដៃចំនួនពីរឡើង ដើម្បីប្រាប់ទៅអ្នកលក់ឲ្យអ្នកលក់ខ្ចប់បាយចំនួនពីរកញ្ចប់យកមកឲ្យគាត់ ដែលរូបភាពទីនេះ យើងឃើញអ្នកលក់ គាត់បានកាន់បាយចំនួនពីរកញ្ចប់យកមកឲ្យបុរសម្នាក់នោះ ដែលគាត់លើកបាយចំនួនពីរកញ្ចប់ឡើង ហើយគាត់បានចង្អុលទៅកាន់កញ្ចប់បាយទាំងនោះ ដើម្បីប្រាប់ទៅដល់បុរសម្នាក់នោះទៅតាមតម្រូវការរបស់គាត់ អញ្ចឹងគាត់កាន់បាយពីរកញ្ចប់ ដែលបាយទាំងពីរកញ្ចប់គឺដាក់នៅក្នុងកញ្ចប់មួយគឺ មួយកញ្ចប់មួយ មួយកញ្ចប់មួយ សម្រាប់មនុស្សពីរនាក់ អញ្ចឹងបាយពីរកញ្ចប់សម្រាប់មនុស្សពីរនាក់

Rice (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ រូបភាពទី ១៦ គឺយើងនិយាយអំពីឧបករណ៍សម្រាប់ដាក់បាយ អញ្ចឹងឧបករណ៍សម្រាប់ដាក់បាយគឺមានច្រើន អញ្ចឹងឆ្នាំងគឺយើងប្រើសម្រាប់ដាំបាយ រីឯចានគឺយើងប្រើប្រាស់សម្រាប់ដាក់បាយ អញ្ចឹងនៅពេលដែលយើងញ៉ាំបាយ គឺយើងអត់ញ៉ាំនៅក្នុងឆ្នាំងនោះទេ គឺយើងញ៉ាំនៅក្នុងចាន ដូច្នេះយើងត្រូវដួសបាយដាក់ក្នុងចាន ដើម្បីញ៉ាំ រីឯជំនាន់បុរាណ ឬក៏សម័យបុរាណ គឺគេអត់មានចានប្រើប្រាស់នោះទេ បានន័យថាចាន គឺគេប្រើប្រាស់នៅសម័យបច្ចុប្បន្ន ក៏ប៉ុន្តែនៅក្នុងសម័យបុរាណគឺគេអត់មានចានប្រើប្រាស់ទេ គឺគេប្រើប្រាស់ស្មុគ អញ្ចឹងស្មុគគឺជាឧបករណ៍សម្រាប់ដាក់បាយមួយ ដែលធ្វើឡើងអំពីស្លឹកត្នោត អញ្ចឹងដូចដែលយើងឃើញនៅក្នុងរូបភាពទី ១៦ គឺចានមានពណ៌ផ្កាឈូក ដែលមានបាយនៅក្នុងនោះ ដែលនៅក្បែរចាននោះគឺមានស្មុគមួយពណ៌លឿង ដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងពីបុរាណ គេប្រើប្រាស់ស្មុគ ដែលធ្វើអំពីស្លឹកត្នោត ដើម្បីដួសបាយ ឬក៏ដាក់បាយដើម្បីហូប អញ្ចឹងស្មុគធ្វើពីស្លឹកត្នោត ហើយមានគម្របស្លឹកត្នោតផងដែរ ដែលឧបករណ៍ទាំងពីរនេះ គឺយើងអាចប្រើប្រាស់ដាក់បាយបានដូចគ្នា ចំណែកឯយើងឃើញមាននៅក្បែរនោះ គឺមានពំនូកបាយមួយទៀតរាងពណ៌ក្រមៅបន្តិច អញ្ចឹងបាយពណ៌ក្រមៅអាចជាបាយដំណើប យើងហៅថាបាយដំណើប ដូច្នេះបាយវាមានច្រើនប្រភេទ វាមានអង្ករខ្សាយ ឬក៏អង្ករធម្មតា ហើយមួយទៀតគឺអង្ករដំណើប អញ្ចឹងអង្ករដំណើប ក៏គេប្រើប្រាស់ឬក៏ញ៉ាំផងដែរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអង្ករដំណើប ឬក៏បាយដំណើប គឺយើងប្រើប្រាស់សម្រាប់ធ្វើជាបង្អែម អញ្ចឹងយើងអត់ញ៉ាំនៅក្នុងពេលប្រចាំថ្ងៃនោះទេ គឺយើងប្រើប្រាស់វាសម្រាប់ធ្វើជាបង្អែម ដោយយើងមានបង្អែមបាយដំណើបសំខ្យាជាដើម ចំណែកឯអង្ករខ្សាយ អង្ករធម្មតា គឺយើងដាំបាយញ៉ាំរាល់ថ្ងៃ ជាមួយនឹងម្ហូបផ្សេងដូច្នេះនៅក្នុងប្រទេសកម្ពុជា គឺយើងធ្វើស្រែ ដើម្បីយកស្រូវ ដើម្បីយកអង្ករ យកមកដាំបាយហូប ឬក៏ដាំបាយញ៉ាំជាមួយនឹងម្ហូបផ្សេងអញ្ចឹងនៅខាងអឺរ៉ុប យើងឃើញគាត់អត់សូវញ៉ាំបាយនោះទេ ប៉ុន្តែភាគច្រើនគាត់ញ៉ាំនំប៉័ង ប៉ុន្តែប្រជាជននៅក្នុងអាស៊ី ភាគច្រើនគឺ ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ គឺយើងញ៉ាំបាយជាអាហារ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺយើងញ៉ាំបាយជាអាហារប្រចាំថ្ងៃរបស់យើង សម្រាប់អាហារបីពេល គឺពេលព្រឹក ពេលល្ងាច និងពេលថ្ងៃត្រង់ គឺយើងប្រើប្រាស់បាយអង្ករធម្មតាដើម្បីញ៉ាំ ក៏ប៉ុន្តែនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសឡាវជាដើម គឺគាត់ប្រើប្រាស់អង្ករដំណើប ដើម្បីញ៉ាំបាយជាប្រចាំថ្ងៃ