KhmerPronunciationEnglish/Notes#occ
អំឡុង ʔɑmloŋ duration, long period of time
Notes: also written អំលុង
4/4

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយហើយ ពួកគេក៏រង់ចាំមួយសន្ទុះ អញ្ចឹងបានន័យថា នៅពេលដែលអ្នកបម្រើមកដល់ ឃើញនៅលើតុរបស់ពួកគេបានកុម្ម៉ង់អ្វីខ្លះហើយ គេក៏កត់ត្រាដើម្បីយកទៅគិតលុយ អញ្ចឹងអំឡុងពេលដែលគេគិតលុយ អ្នកទាំងបីនោះ ត្រូវរង់ចាំបន្តិច ដោយយើងឃើញនៅក្នុងរូបភាពនេះគឺហាងនោះគឺបានបិទភ្លេងទៅហើយ អញ្ចឹងបានន័យថាភ្លេងបញ្ចប់ គេលែងចាក់ភ្លេងទៀតហើយ ហើយអ្នកដែលអង្គុយនៅតុក្បែរនោះ គឺទៅផ្ទះវិញទាំងអស់គ្នា អញ្ចឹងបានន័យថាដល់ម៉ោងដែលគេត្រូវបិទហាងហើយ ដូច្នេះអ្នកដែលជាភ្ញៀវទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញដើម្បីសម្រាក ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថាតុដែលនៅក្បែរពួកគេ ភ្ញៀវដែលអង្គុយនៅតុក្បែរពួកគេ គឺឡើងត្រលប់ទៅផ្ទះទាំងអស់គ្នា ចំណែកឯពួកគេគឺនៅអង្គុយរង់ចាំបន្តិច ដើម្បីឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ គាត់មកគិតលុយ

Fried Rice (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់បើកគម្របដបទឹករួចរាល់ហើយ អញ្ចឹងនារីម្នាក់ហ្នឹង គាត់បានបើកគម្របដបទឹករួចរាល់ហើយ គាត់ក៏បានចាក់ទឹក[ពី]ក្នុងដប ចូលទៅក្នុងកែវទឹកកក អញ្ចឹងយើងឃើញគាត់ចាក់ទឹកពីក្នុងដបចូលទៅក្នុងកែវទឹកកក ដើម្បីឲ្យត្រជាក់ ព្រោះពេលខ្លះយើងចាក់ទឹកភ្លាម ចូលទៅក្នុងកែវទឹកកកភ្លាម គឺវាអត់ត្រជាក់ភ្លាមនោះទេ វាត្រូវការពេលវេលាមួយសន្ទុះ អាចពេលវេលា ត្រូវការពេលវេលាមួយនាទី ដើម្បីធ្វើឲ្យទឹកនៅក្នុងទឹកកកទាំងអស់ត្រជាក់ អញ្ចឹងនារីម្នាក់នេះ ក្នុងអំឡុងពេលដែលគាត់រង់ចាំទទួលបាយឆាពីអ្នកលក់ ឬក៏រង់ចាំនៅពេលដែលអ្នកលក់កំពុងតែឆាបាយឲ្យគាត់ គាត់បានចាក់ទឹកចូលទៅក្នុងកែវឲ្យហើយ អញ្ចឹងគាត់ចាក់ទឹកទុកដើម្បីឲ្យទឹកត្រជាក់ អញ្ចឹងនៅពេលដែលគាត់ចង់ញ៉ាំគឺទឹកនោះត្រជាក់តែម្ដង ដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញ គាត់បានចាក់ទឹកពីក្នុងដប គាត់ចាក់ទឹកពីក្នុងដបចូលទៅក្នុងកែវទឹកកក

Fried Rice (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់កុម្ម៉ង់បាយឆារួចរាល់ហើយ នារីម្នាក់នោះ នៅពេលដែលកំពុងតែអង្គុយរង់ចាំ អញ្ចឹងបន្ទាប់ពីយើងកុម្ម៉ង់ហើយ យើងត្រូវរង់ចាំមួយសន្ទុះ ដើម្បីឲ្យអ្នកលក់គាត់ទៅចម្អិនបាយឆាឲ្យសម្រាប់ឲ្យយើង ដែលជាក់ស្ដែងនារីម្នាក់នេះ គាត់បានកុម្ម៉ង់រួចរាល់ហើយ បន្ទាប់មកគាត់ក៏អង្គុយរង់ចាំ អញ្ចឹងក្នុងកំឡុងពេលដែលគាត់អង្គុយរង់ចាំ ឬក៏ក្នុងអំឡុងពេលដែលគាត់អង្គុយរង់ចាំហ្នឹង នារីម្នាក់ហ្នឹង គាត់បានបើកដបទឹក អញ្ចឹងគាត់ទាញដបទឹកមួយដប ដែលអ្នកលក់ដាក់នៅលើតុ សម្រាប់ឲ្យអតិថិជនមកបើកគម្រប អញ្ចឹងដោយសារតែនៅកន្លែងនេះគឺគាត់អត់លក់ទឹកទេ បានន័យថាគាត់ឲ្យទឹកទៅអតិថិជនគាត់ញ៉ាំដោយឥតគិតថ្លៃ អញ្ចឹងគាត់មានដបទឹកដ៏ធំមួយ សម្រាប់ដាក់នៅលើតុឲ្យភ្ញៀវគាត់តែម្ដង ដោយនារីម្នាក់នេះ គាត់បានបើកគម្របទឹក ដើម្បីចាក់ទឹកចូលទៅក្នុងកែវដើម្បីញ៉ាំ អញ្ចឹងយើងឃើញកែវរបស់គាត់ គឺមានទឹកកកនៅក្នុងនោះផងដែរ ដោយអ្នកលក់គាត់បានដាក់កែវទឹកកកឲ្យនារីម្នាក់នោះ ដើម្បីដាក់លាយជាមួយទឹកដើម្បីញ៉ាំ ហើយធ្វើឲ្យទឹកនោះត្រជាក់

Pickpocket (Sakanan) — 02


នៅក្នុងរូបភាពទីចូលមកដល់រូបភាពទីយើងឃើញថា បន្តិចក្រោយមក រថភ្លើងមួយក៏បានមកដល់ អញ្ចឹងនៅពេលដែលរថភ្លើងមកដល់ គឺតែងតែមានសំឡេងខ្លាំងបាទ រថភ្លើងនៅប្រទេសកម្ពុជា គឺអត់លឿនទេ ល្បឿនវាគឺយឺត ក៏ប៉ុន្តែនៅពេលដែលរថភ្លើងមកដល់ស្ថានីយម្ដងៗ គឺមានសំឡេងលាន់យ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកនៅទីនោះដឹងយ៉ាងច្បាស់ថា រថភ្លើងកំពុងតែមកដល់ហើយ អញ្ចឹងអ្នកដំណើរទាំងអស់អាចត្រៀមខ្លួននិងយកសម្ភារៈឬក៏អីវ៉ាន់របស់គេឡើងរថភ្លើងបាន ដូចនៅក្នុងរូបភាពនេះ នៅពេលដែលរថភ្លើងមកដល់ តែងតែមានឲ្យនូវសញ្ញាមួយ ដើម្បីបញ្ជាក់ប្រាប់អ្នកដំណើរថា រថភ្លើងបានមកដល់ហើយ អញ្ចឹងអ្នកដំណើរទាំងអស់ ត្រូវតែត្រៀមខ្លួន ដើម្បីឡើងរថភ្លើងទាំងអស់គ្នាយើងឃើញរថភ្លើងបើកមក គឺទ្វាររបស់រថភ្លើង គឺបិទទាំងអស់ ព្រោះថាគេមិនអាចបើកទ្វាររថភ្លើងបានទេ ប្រសិនបើកំពុងធ្វើដំណើរ ព្រោះអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ អញ្ចឹងយើងឃើញអ្នកដំណើរ ដែលនៅក្រៅរថភ្លើងទាំងអស់ កំពុងតែឈរចាំរថភ្លើង ដើម្បីឲ្យរថភ្លើងឈប់និងបើកទ្វារ បុរសម្នាក់ដែលពាក់អាវពណ៌ផ្កាឈូកនោះ គាត់កំពុងតែឈរកាន់ទូរស័ព្ទចុចដដែល អញ្ចឹងបានន័យថាគាត់ចូលចិត្តលេងទូរស័ព្ទរបស់គាត់នៅពេលទំនេរខ្លាំងណាស់ ព្រោះថាអំឡុងពេលដែលគាត់ឈរចាំរថភ្លើង គឺគាត់ចុចទូរស័ព្ទលេងរហូត