KhmerPronunciationEnglish/Notes#occ
សេវា seevaa, seevie service, duty 16/5

Link to overview page
Link to dictionary

Expressing love — Additional dialogue


វិចិត្រអេ៎ តារា ម៉េចហើយ? គិតឡើងភ្លឹកអីចឹង? នឹកសង្សារមែន?
តារាបាទ បង ខ្ញុំចង់ជួបនារីនៅនេះទូរស័ព្ទអត់សេវា តេអត់ចូលសោះបងមិនដឹងនារីបារម្ភខ្ញុំម៉េចទេ
វិចិត្រស្អែកទៅវិញហើយតាសចង់នៅក្បែរគ្នារហូតម៉េចកើត

Phone (Sakanan) — 15


ចូលមកដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ គឺយើងឃើញ រូបភាពទូរស័ព្ទដដែល ប៉ុន្តែជាអេក្រង់ផ្នែកខាងលើ អញ្ចឹងអេក្រង់ផ្នែកខាងលើទូរស័ព្ទ គឺយើងឃើញមានបង្ហាញរូបភាពសេវាទូរស័ព្ទ រូបភាពសេវាអ៊ីនធឺណិត រូបភាពម៉ោង ឬក៏ពេលវេលា និងរូបភាពថ្ម អញ្ចឹងបានន័យថា ថាមពលរបស់ទូរស័ព្ទនៅក្នុងរូបភាពនេះគឺជិតអស់ហើយ គឺបានន័យថាមានតែ ២៦ ភាគរយតែប៉ុណ្ណោះ អញ្ចឹងថាមពលដែលគាត់ប្រើប្រាស់គឺពេញមួយថ្ងៃ អញ្ចឹងធ្វើឲ្យថាមពលថ្មរបស់ទូរស័ព្ទ គឺអស់ អស់ថ្មទូរស័ព្ទ ដូច្នេះទូរស័ព្ទគឺនៅតែ ២៦ ភាគរយតែប៉ុណ្ណោះ ដូច្នេះគាត់អត់ អត់ចង់ប្រើប្រាស់ទូរស័ព្ទរបស់គាត់ទៀតទេ អញ្ចឹងប្រសិនបើយើងប្រើប្រាស់រហូតទាល់តែអស់ថាមពលទូរស័ព្ទ ទូរស័ព្ទនឹងរលត់ ដូច្នេះដើម្បីកុំឲ្យទូរស័ព្ទរលត់ អញ្ចឹងយើងអត់ត្រូវប្រើប្រាស់ឲ្យអស់ថ្មនោះទេ បានន័យថាយើងសល់ថ្ម ១០ ភាគរយ ឬក៏ ២០ ភាគរយ យើងត្រូវបញ្ចូលថ្ម ឬក៏សាកថ្មឡើងវិញ ដែលនៅក្នុងរូបភាពទី ១៥ នេះ គឺបង្ហាញអំពីផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ ដែលមានដូចជាសេវាទូរស័ព្ទដៃ សេវាអ៊ីនធឺណិត ម៉ោង ជាមួយនឹងថ្មទូរស័ព្ទដែលកំពុងតែជិតអស់ ដែលនៅសល់ ២៦ ភាគរយ

Post Office (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺនៅក្នុងកន្លែងមួយចំនួនដែលទំនើប បានន័យថាការិយាល័យប្រៃសណីយ៍ខ្លះ ដោយសារតែមានភ្ញៀវចូលច្រើនពេក អញ្ចឹងមានភ្ញៀវចូលច្រើន ដូច្នេះគឺមានប្រអប់ដើម្បីចុចចាប់លេខ អញ្ចឹងដោយសារតែភ្ញៀវច្រើន ហើយត្រូវឲ្យប្រាកដថាអ្នកមកមុនទទួលបានសេវាមុន បានន័យថាអ្នកមកមុន គាត់អាចផ្ញើរបស់របរបានមុន អញ្ចឹងគេត្រូវចាប់លេខ ដោយគេអត់ចាំបាច់តម្រង់ជួរគ្នាទេ ដោយសារតែមានមនុស្សច្រើន ដូច្នេះយើងអាចអង្គុយនៅលើកៅអីបាន ដោយ[គេ/យើង]គ្រាន់តែទៅចុចយកលេខ ហើយយើងអាចចូលទៅកន្លែងដែលយើងផ្ញើ នៅពេលដែលគេហៅលេខរបស់យើងអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានម៉ាស៊ីនចុចលេខមួយ ម៉ាស៊ីនចុចលេខ ដែលយើងឃើញមានប្រដាប់ចុច ឬក៏ប៊ូតុងពណ៌បៃតង ដែលនៅលើម៉ាស៊ីននោះ អញ្ចឹងយើងគ្រាន់តែយកម្រាមដៃរបស់យើងចុចទៅលើប៊ូតុងពណ៌បៃតងនោះ នោះលេខនឹងចេញមកឲ្យយើងមិនខានដោយសារតែមានមនុស្សច្រើននៅក្នុងថ្ងៃនេះ ដូច្នេះនៅពេលដែលបុរសម្នាក់នោះ គាត់ចុចទៅលើប៊ូតុងចាប់លេខ គឺយើងឃើញលេខរៀងរបស់គាត់គឺលេខរៀងទី ៦២ អញ្ចឹងគាត់បានចាប់យកលេខរៀងទី ៦២ ដោយសារតែគាត់មកដល់ការិយាល័យប្រៃសណីយ៍នេះ គឺជាមនុស្សទី ៦២ ដែលបានមកដល់នៅក្នុងថ្ងៃនេះដូច្នេះការិយាល័យប្រៃសណីយ៍គឺរវល់ខ្លាំង ដោយមានមនុស្សមកច្រើន អញ្ចឹងពេលខ្លះ ទៅកន្លែងខ្លះ គឺយើងអត់ចាប់លេខទេ គឺយើងឈរតម្រង់ជួរ ក៏ប៉ុន្តែកន្លែងខ្លះទៀត គឺយើងអត់តម្រង់ជួរទេ បានន័យថាយើងគ្រាន់តែចាប់លេខ ហើយយើងអាចមកអង្គុយនៅលើកៅអីផ្សេងបាន ដោយយើងអត់ចាំបាច់ឈរតម្រង់ជួរទេ ព្រោះយើងមានលេខ ដូច្នេះនៅពេលដែលយើងដល់លេខរៀង គេនឹងហៅយើងឲ្យចូលទៅកន្លែងផ្ញើតែម្ដង

Hospital (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះ គាត់ព្យាបាលបានជាសះស្បើយហើយ គាត់ក៏បានយកវិក្កយបត្រពេទ្យដើម្បីមកមើល អញ្ចឹងជាទូទៅ ពេលខ្លះពេទ្យនៅក្នុងប្រទេសកម្ពុជា គឺប្រសិនបើយើងទៅគេងនៅក្នុងពេទ្យធំគឺមានតម្លៃថ្លៃ ចំណែកឯពេទ្យតូចគឺមានតម្លៃថោក ហើយសម្រាប់ការព្យាបាលគឺពឹងផ្អែកទៅលើការព្យាបាល អញ្ចឹងប្រសិនបើយើងគេងនៅក្នុងពេទ្យយូរ គឺការព្យាបាលគឺអស់ថ្លៃ ប៉ុន្តែប្រសិនបើយើងគេងពេទ្យត្រឹមតែមួយថ្ងៃឬក៏ពីរថ្ងៃ យើងអាចចំណាយអស់ត្រឹមតែពី ១០០ ដុល្លារទៅ ៣០០ ដុល្លារតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងគេងពេទ្យរយៈពេលយូរ យើងអាចចំណាយអស់ពី ៥០០ ទៅដល់ ១០០០ ដុល្លារ ឬក៏អាចលើសនេះ ព្រោះដោយសារតែតម្លៃទៅតាមពេទ្យ ពេទ្យធំនិងពេទ្យតូច អញ្ចឹងប៉ុន្តែពេលខ្លះគឺយើងអាចប្រើប្រាស់ធានារ៉ាប់រង សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនមួយចំនួន អញ្ចឹងប៉ុន្តែភាគច្រើននៅក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជាគាត់អត់សូវប្រើប្រាស់សេវាធានារ៉ាប់រងនោះទេ អញ្ចឹងនៅពេលដែលគាត់មានជំងឺ ឬក៏នៅពេលដែលគាត់មានគ្រោះថ្នាក់ ហើយទៅព្យាបាលនៅមន្ទីរពេទ្យ គឺគាត់ចេញលុយខ្លួនឯង បានន័យថាគាត់ចំណាយលុយផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់អ្នកដែលគាត់ប្រើប្រាស់សេវាធានារ៉ាប់រង គឺគាត់អត់ចាំបាច់ចេញលុយ ឬក៏ចំណាយលុយផ្ទាល់ខ្លួននោះទេ គឺក្រុមហ៊ុនធានារ៉ាប់រងនឹងទទួលរ៉ាប់រងនូវការចំណាយព្យាបាលរបស់គាត់ទាំងស្រុង ដោយគាត់គ្រាន់តែបង់សេវាប្រចាំឆ្នាំទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងតែប៉ុណ្ណោះ ហើយក្រុមហ៊ុនធានារ៉ាប់រងគឺយើងអាចធានារ៉ាប់រងនៅពេលដែលយើងមានគ្រោះថ្នាក់ ឬក៏នៅពេលដែលយើងមានជំងឺបាន ដោយការធានារ៉ាប់រងនោះ ពេលខ្លះ ក្រុមហ៊ុនខ្លះ គឺគាត់ធានារ៉ាប់រង ២៤ ម៉ោងគ្រប់ទីកន្លែងទាំងអស់ អញ្ចឹងនៅពេលដែលយើងមានជំងឺ ឬក៏នៅពេលដែលយើងគ្រោះថ្នាក់ យើងគ្រាន់តែទៅមន្ទីរពេទ្យ នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចេញថ្លៃសេវាថ្នាំពេទ្យ ហើយនិងថ្លៃព្យាបាលឲ្យយើងទាំងអស់ ក៏ប៉ុន្តែប្រសិនបើយើងអត់មានធានារ៉ាប់រងទេ គឺយើងត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺរបស់យើង ដែលជាក់ស្ដែងបុរសម្នាក់នេះ ប្រហែលជាគាត់អត់មានសេវាធានារ៉ាប់រងទេ បានន័យថាគាត់អត់បានទិញសេវាធានារ៉ាប់រងទេ ដូច្នេះនៅពេលដែលគាត់កាន់វិក្កយបត្រពេទ្យមក គឺគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រហែលជាអស់ច្រើន បានន័យថាដោយសារតែគាត់បាក់ជើងនិងនៅពេទ្យយូរ ដូច្នេះការចំណាយរបស់គាត់គឺអស់ច្រើន អញ្ចឹងហើយទើបគាត់មើលទៅក្នុងវិក្កយបត្រពេទ្យបណ្ដើរ គាត់មានអាការៈភ្ញាក់ផ្អើលបណ្ដើរ ដោយសារតែឃើញតម្លៃថ្លៃពេក ដោយសារតែឃើញវិក្កយបត្រនោះគឺមានតម្លៃថ្លៃពេក

Post Office (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញបន្ទាប់ពីគាត់ចាប់លេខហើយ យើងឃើញមានផ្ទាំងមួយ មានផ្ទាំងមួយសម្រាប់លោតលេខ អញ្ចឹងផ្ទាំងមួយនេះ គឺជាផ្ទាំងសម្រាប់លោតលេខដែលបញ្ជាក់ថា តើលេខរៀងទីប៉ុន្មានទៅបញ្ជរមួយណា ដោយយើងឃើញបញ្ជរនៅក្នុងការិយាល័យប្រៃសណីយ៍គឺមានច្រើន បានន័យថាមានច្រើន ដោយសារតែបញ្ជរនោះគឺរង់ចាំទទួលបម្រើអតិថិជន ព្រោះតែអតិថិជនច្រើន ដូច្នេះនៅក្នុងការិយាល័យប្រៃសណីយ៍គឺគេត្រូវប្រើប្រាស់ អតិថិជនប្រើប្រាស់បញ្ជរច្រើនដែរ ដើម្បីទទួលស្វាគមន៍ និងបម្រើសេវាដល់អតិថិជន ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញផ្ទាំង ឬក៏ផ្ទាំងមួយ ដែលបញ្ជាក់ ដែលលោតលេខអំពីថាលេខរៀងទីប៉ុន្មាន ទៅបញ្ជរមួយណា ដែលយើងឃើញនៅលើគេ នៅលើគេគឺលេខរៀងទី ៥៩ ទៅបញ្ជរអក្សរ A អញ្ចឹងបានន័យថាអ្នកណាដែលមាន អ្នកណាដែលចុចបានលេខរៀងទី ៦៩ ៥៩ អញ្ចឹងអ្នកណាដែលចុចបានលេខ ៥៩ គឺយើងត្រូវដើរទៅបញ្ជរ A បញ្ជរអក្សរ A ដើម្បីផ្ញើរបស់របរ ឬក៏ដើម្បីទទួលសេវាកម្មពីការិយាល័យប្រៃសណីយ៍ ដោយយើងអត់ត្រូវខុសបញ្ជរទេ យើងអត់ត្រូវទៅខុសបញ្ជរទេ ដោយសារតែពេលខ្លះបញ្ជរគឺរវល់ទាំងអស់ ដូច្នេះយើងទៅតែបញ្ជរណាដែលទំនេរតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលបញ្ជរណាទំនេរ គេនឹងចុចលេខរៀងមួយ គេនឹងប្ដូរលេខរៀង ដើម្បីឲ្យអតិថិជនទៅបញ្ជរមួយនោះ អញ្ចឹងដោយសារតែបញ្ជរអក្សរ A គឺទំនេរ ដូច្នេះលេខរៀងទី ៥៩ ត្រូវទៅបញ្ជរអក្សរ A។ បន្ទាប់មកទៀតយើងឃើញលេខរៀងទី ៦០ គឺត្រូវទៅបញ្ជរអក្សរ B អញ្ចឹងដោយសារតែបញ្ជរយើងមានច្រើន ដូច្នេះយើងអាចបម្រើសេវាអតិថិជនហ្នឹងបានច្រើននាក់ដែរ នៅក្នុងមួយដងដោយសារតែយើងមានបញ្ជរ A បញ្ជរ B ផងដែរ ដែលភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងប្រើប្រាស់បញ្ជរ បញ្ជរ បញ្ជរ ដោយសារតែអក្សរ អក្សរ អក្សរ គឺជាព្យញ្ជនៈនៅក្នុងភាសាខ្មែរនៅក្នុងអក្សរខ្មែរ ដូច្នេះភាគច្រើននៅក្នុងការបម្រើសេវាកម្មនៅក្នុងប្រទេសកម្ពុជា គឺយើងប្រើប្រាស់អក្សរខ្មែរ ដូចជាអក្សរ អក្សរ អក្សរ ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺនៅក្រោមគេ គឺលេខរៀងទី ៦១ គឺគេត្រូវឲ្យទៅបញ្ជរអក្សរ A អញ្ចឹងដោយសារតែលេខរៀងទី ៥៩ ដោយសារលេខរៀងទី ៥៩ គាត់បានបញ្ចប់ការប្រើប្រាស់សេវារបស់គាត់នៅបញ្ជរអក្សរ A ហើយ ដូច្នេះនៅពេលដែលគាត់ទំនេរ អញ្ចឹងគេចុចលេខរៀងបន្តទៀត អញ្ចឹងដោយសារតែលេខរៀងទី ៦០ ទៅដល់បញ្ជរ B ដូច្នេះយើងឆ្លងទៅដល់លេខរៀងទី ៦១ តែម្ដង គឺត្រូវទៅបញ្ជរអក្សរ A ដដែល