KhmerPronunciationEnglish/Notes#occ
លាងមាត់ lieŋ moat to eat for pleasure 4/2

Link to overview page
Link to dictionary

Fruits (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំផ្លែឈើ អញ្ចឹងជាទូទៅដើម្បីឲ្យមានសុខភាពល្អ ក្រៅពីអាហារទាំងបីពេល ក្រៅពីអាហារពេលព្រឹក ក្រៅពីអាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច គឺយើងត្រូវមានញ៉ាំផ្លែឈើផងដែរ ដើម្បីឲ្យមានសុខភាពល្អ និងសាច់ស្អាតសម្រស់ស្អាត ព្រោះថានៅក្នុងផ្លែឈើមានជាតិវីតាមីនច្រើន អញ្ចឹងវាអាចជំនួយឲ្យយើងមានសុខភាពល្អ និងមានរាងកាយរឹងមាំបាន ក្រៅពីត្រី ក្រៅពីសាច់ និងក្រៅពីបាយ ដូច្នេះហើយជាទូទៅនៅពេលដែលក្រោយពីញ៉ាំអាហារទាំងបីពេល ឬក៏ក្រោយពីញ៉ាំអាហារពេលថ្ងៃ អាហារពេលល្ងាច គឺយើងតែងតែញ៉ាំផ្លែឈើជាបង្អែមលាងមាត់ ដែលយើងហៅថាបង្អែមលាងមាត់ ហើយជាទូទៅផ្លែឈើគឺអត់ថ្លៃទេ គឺអត់សូវថ្លៃទេ ដោយសារតែផ្លែឈើគឺយើងអាចដាំដុះបាន ដូច្នេះផ្លែឈើខ្លះដែលសម្បូរគឺមានតម្លៃថោក ចំណែកឯផ្លែឈើខ្លះដែលមិនសូវសម្បូរ គឺអាចមានតម្លៃថ្លៃបន្តិច ក៏ប៉ុន្តែយើងអាចទិញញ៉ាំបាន គឺអត់ថ្លៃខ្លាំងទេអញ្ចឹងនៅពេលដែលយើង បន្ទាប់ពីយើងញ៉ាំអាហាររួច គឺយើងតែងតែញ៉ាំផ្លែឈើ ដើម្បីជាអាហារបង្អែមលាងមាត់

Getting Up (Sakanan) — 08


ចូលដល់រូបភាពទីអញ្ចឹងនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសធ្មេញរួច បាទ អញ្ចឹងគាត់ដកច្រាសដុសធ្មេញចេញពីក្នុងមាត់របស់គាត់ហើយ ហើយគាត់មានកាន់កែវទឹកមួយ បាទ គាត់មានកាន់កែវទឹកមួយ ដែល យើងឃើញថា គាត់កំពុងតែងើយមុខឡើងលើបន្តិច ហើយមានទឹកនៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ត្រូវខ្ពុរមាត់ចេញ បាទ អញ្ចឹងបានន័យថាគាត់ដាក់ទឹកក្នុងកែវ ហើយគាត់ខ្ពុរមាត់ចេញ បានន័យថា នៅពេលដែលដុសធ្មេញរួច យើងត្រូវតែខ្ពុរមាត់ចេញនូវថ្នាំដុសធ្មេញ ដែលនៅក្នុងមាត់របស់យើង ឬក៏ខ្ពុរពពុះថ្នាំដុសធ្មេញចេញព្រោះថាថ្នាំដុសធ្មេញដែលនៅក្នុងមាត់ បន្ទាប់ពីយើងដុសធ្មេញរួច គឺជាកាកសំណល់ ហើយនិងជាវត្ថុកខ្វក់ ដូច្នេះយើងត្រូវខ្ជាក់ចេញឲ្យអស់ ចេញពីមាត់របស់យើង ហើយខ្ពុរវាឬក៏លាងសម្អាតមាត់យើងដោយទឹកស្អាត ធ្វើដូចនារីម្នាក់នេះដែលនៅក្នុងរូបភាព គឺគាត់ដាក់ទឹកចូលក្នុងមាត់ បន្ទាប់មកគឺគាត់ខ្ពុរអញ្ចឹងគាត់ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញ យើងហៅថាការខ្ពុរមាត់បាទ គាត់ខ្ពុរមាត់ ដោយគាត់យកទឹកទៅខ្ពុរមាត់ទាំងឆ្វេងទាំងស្ដាំនៅក្នុងមាត់របស់គាត់ទាំងអស់ ហើយទឹកដែលគាត់ខ្ពុរនោះ គាត់ត្រូវខ្ជាក់ចេញមកក្រៅទាំងអស់ គឺគាត់មិនត្រូវលេបចូលក្នុងពោះនោះទេ ព្រោះការលេបទឹកកខ្វក់ចូលក្នុងពោះបែបនេះ អាចធ្វើឲ្យយើងមានជំងឺបានបាទ ហើយបន្ទាប់ពីគាត់ខ្ពុរមាត់ហើយ គាត់ក៏បានលាងច្រាសដុសធ្មេញរបស់គាត់ផងដែរអញ្ចឹងនៅពេលដែលយើងដុសធ្មេញហើយ យើងមិនត្រឹមតែលាងមាត់របស់យើងនោះទេ ច្រាសដុសធ្មេញរបស់យើងក៏ត្រូវតើលាងសម្អាតផងដែរ បើមិនដូច្នេះទេ សារធាតុកខ្វក់ដែលនៅជាមួយនឹងថ្នាំដុសធ្មេញ ឬក៏នៅជាមួយនឹងធ្មេញរបស់យើង ដែលជាប់នឹងច្រាសដុសធ្មេញ វានឹងកកើតជាបាក់តេរី ឬក៏ជាមេរោគ ធ្វើឲ្យយើងមានជំងឺផ្សេងនៅពេលដែលយើងយកច្រាសនោះមកដុសម្ដងទៀតអញ្ចឹងយើងត្រូវសម្អាតច្រាសដុសធ្មេញឲ្យបានស្អាតមុននឹងយកទៅទុក