Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ការី | kaarii | curry | 8/3 |
Link to overview page
Link to dictionary
Expressing dislikes 1 — Dialogue 1
កុសល៖ ចង់ញ៉ាំអី កន្និកា?
កន្និកា៖ មានអីខ្លះអញ្ចេះ? … ហៅតុំយ៉ាំ ម៉េចដែរ?
កុសល៖ តុំយ៉ាំហ្នឹង ជូរហឹរអីចឹងខ្ញុំដូចអត់សូវចូលចិត្តផង។
កន្និកា៖ អូ កុសលឯងអត់ចូលចិត្តតុំយ៉ាំអេអ៎? ហៅអីផ្សេងវិញទៅអីចឹង។ សម្លការីម៉េចដែរ?
កុសល៖ សម្លការី អត់អីទេ ខ្ញុំចូលចិត្តតាស។
កន្និកា៖ អូខេ យកសម្លការីមួយ។ ហើយអីទៀត?
Comparing or contrasting things 1 — Additional dialogue
អ្នករត់តុ៖ បង ត្រូវការកុម្ម៉ង់អីដែរ?
នារី៖ នំបញ្ចុកសម្លអីលក់ដាច់ជាងគេ?
អ្នករត់តុ៖ ដូចជាលក់ដាច់ស្មើៗគ្នាហ្នឹងបង។ តែ ... សម្លការីដូចភ្ញៀវហៅច្រើនជាងគេ បង។
នារី៖ អីចឹង យកនំបញ្ចុកសម្លការីម៉ោអីចឹង។ កញ្ញា ញ៉ាំអីដែរ?
កញ្ញា៖ ខ្ញុំយកសម្លប្រហើរ។
...
កញ្ញា៖ សម្លប្រហើរនៅហ្នឹងឆ្ងាញ់ជាងប្រហើរនៅកន្លែងមួយទៀត លើកមុនខ្ញុំទៅ។
Alms Round (Sakanan) — 02