KhmerPronunciationEnglish/Notes#occ
ស្ល slɑɑ 1. to make soup/stew, to cook (soup or stew-like foods)
2. to extract oil (from natural products)
3. to melt, smelt (iron)
4. to heat resin
5. to concentrate medicine by boiling it down
9/3

Link to overview page
Link to dictionary

Fruits (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញពីនារី អតិថិជនហើយ បុរសម្នាក់ដែលជាអ្នកលក់នោះ គាត់ក៏បានយកល្ហុងផ្លែមកចិត ដើម្បីឲ្យអតិថិជនរបស់គាត់ ជាទូទៅល្ហុងគឺមានប្រភេទ គឺយើងឃើញមានល្ហុងខ្ចី និងល្ហុងទុំ អញ្ចឹងជាទូទៅល្ហុងខ្ចីគឺយើងយកមកស្ល គឺយើងញ៉ាំជាផ្លែឈើអត់បានទេ ព្រោះវាខ្ចី រសជាតិវាសាប អញ្ចឹងគេយកមកស្ល ក៏ប៉ុន្តែពេលខ្លះគឺយើងយកល្ហុងខ្ចីមកញ៉ាំបាន ដោយយើងញ៉ាំជ្រលក់ជាមួយនឹងអំបិលម្ទេស ឬក៏ជ្រលក់ជាមួយនឹងប្រហុក ដែលប្រជាជនខ្មែរ គឺចូលចិត្តញ៉ាំល្ហុងខ្ចីជ្រលក់ជាមួយនឹងប្រហុកឆៅ គឺមានរសជាតិឆ្ងាញ់អញ្ចឹងជាទូទៅក្រោយពេលសម្រាកពីការងារ ឬក៏សម្រាកពីសិក្សា នៅពេលថ្ងៃគឺយើងឃើញថា មានប្រជាជនខ្មែរជាច្រើន គាត់តែងតែជុំគ្នាហើយញ៉ាំល្ហុង ហើយនិងញ៉ាំផ្លែឈើផ្សេងទៀតផងដែរ ដែលនៅខ្ចី ដែលយើងហៅថា ញ៉ាំម្ជូរជាមួយគ្នា អញ្ចឹងពួកគេតែងតែញ៉ាំម្ជូរជាមួយគ្នា ហើយនិយាយរឿងផ្សេងជាការកម្សាន្ត នៅពេលដែលពួកគេទំនេរ ក៏ប៉ុន្តែនារីម្នាក់នេះ គាត់បានទិញល្ហុងទុំដើម្បីញ៉ាំ អញ្ចឹងល្ហុងគឺខ្ចីក៏ញ៉ាំបាន ទុំក៏ញ៉ាំបានផងដែរដែលល្ហុង មុនពេលដែលយើងញ៉ាំ យើងត្រូវចិតសំបកចេញសិន ដែលសំបកល្ហុងខ្ចីគឺមានពណ៌បៃតង ចំណែកឯសំបកល្ហុងទុំគឺមានពណ៌លឿង ហើយសាច់ល្ហុងដែលនៅខ្ចី គឺមានពណ៌ ចំណែកឯសាច់ល្ហុងដែលទុំ គឺមានពណ៌រៀងទឹកក្រូចបន្តិច អញ្ចឹងដើម្បីលក់ឲ្យអតិថិជន បុរសដែលជាអ្នកលក់ គាត់ត្រូវយកល្ហុងនោះមកពុះជាពីរជាមុនសិន បន្ទាប់មកគាត់ចិតសំបក ហើយនិងយកគ្រាប់ចេញ

Fruits (Sakanan) — 10 Jackfruit


បន្ទាប់មកទៀតរូបភាពទី ១០ ដដែល យើងឃើញមានផ្លែខ្នុរ ផ្លែខ្នុរគឺមានរូបរាងស្រដៀងនឹងផ្លែទុរេន គ្រាន់តែថាបន្លារបស់វាច្រើនជាងផ្លែទុរេន ហើយបន្លារបស់វាអត់មុតដូចបន្លាទុរេននោះទេ គឺសំបករបស់វាគឺទន់តិចអញ្ចឹងយើងអាចចាប់កាន់សំបកខ្នុរបាន ក៏ប៉ុន្តែយើងអត់អាចចាប់កាន់សំបកទុរេនបានទេ គឺវាធ្វើឲ្យយើងមុតដៃ អញ្ចឹងខ្នុរគឺ ដើម្បីយើងញ៉ាំបាន គឺយើងត្រូវតែបកសំបកវាដូចជាសំបកទុរេនដែរ ហើយសំបកខ្នុរគឺមានលក្ខណៈទន់ជាងសំបកទុរេន ហើយផ្លែខ្នុរ គឺយើង ពេលខ្ចីយើងអាចយកផ្លែវាមកធ្វើជាសម្លបាន គឺយើងអាចស្លបាន ស្លកកូរ ឬក៏ស្លសម្លផ្សេងបាន នៅក្នុងប្រទេសកម្ពុជាគឺយើងចូលចិត្តយកផ្លែខ្នុរមកស្លកកូរនៅពេលដែលវាខ្ចី ចំណែកឯពេលវាទុំ គឺសាច់របស់វាឡើងពណ៌លឿង អញ្ចឹងវាមានរសជាតិផ្អែម ហើយមានក្លិនក្រអូប ដូច្នេះយើងញ៉ាំ អាចញ៉ាំសាច់ខ្នុរបាន ចំណែកឯគ្រាប់របស់វាឆៅ គឺយើងញ៉ាំអត់កើតទេ គឺយើងអត់អាចញ៉ាំគ្រាប់ខ្នុរឆៅទេ គឺយើងអាចយកទៅស្ងោរឲ្យឆ្អិន អញ្ចឹងភាគច្រើននៅក្នុងប្រទេសកម្ពុជា យើងតែងតែស្ងោរគ្រាប់ខ្នុរដើម្បីញ៉ាំ បន្ទាប់ពីយើងញ៉ាំសាច់រួច តែគ្រាប់ខ្នុរជាទូទៅមានរសជាតិសាប អញ្ចឹងនៅពេលដែលយើងស្ងោរ គឺយើងត្រូវដាក់ថែមអំបិលបន្តិចដើម្បីវាមានរសជាតិប្រៃ អញ្ចឹងយើងអាចញ៉ាំសាច់ខ្នុរបានផង យើងអាចញ៉ាំគ្រាប់បានផងនៅពេលដែលវាឆ្អិន ហើយខ្នុរគឺមានក្លិនក្រអូប និងមានសំបកមានបន្លាទន់ដែលយើងអាចចាប់កាន់បាន ដូច្នេះទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលមាននៅក្នុងប្រទេសកម្ពុជា ហើយផ្លែឈើទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលអាចជំនួយសុខភាពរបស់យើង អត់មានរាងកាយរឹងមាំបាន ដូច្នេះយើងត្រូវតែឧស្សាហ៍ញ៉ាំផ្លែឈើ ដើម្បីឲ្យមានសុខភាពល្អទាំងអស់គ្នា

Alms Round (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញបន្ទាប់ពីគាត់ក្រោកពីគេងហើយ បន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះគាត់ក្រោកពីគេងហើយ យើងឃើញគាត់មកនៅក្នុង មកនៅក្នុងផ្ទះបាយ អញ្ចឹងគាត់មកផ្ទះបាយរបស់គាត់ដើម្បីចម្អិនម្ហូបឬក៏ដាំបាយ ដែលយើងឃើញនៅក្នុងរូបភាពនេះ គាត់កំពុងតែធ្វើស៊ុប ឬក៏ធ្វើសម្ល ដែលយើងឃើញនៅខាងមុខស្ត្រីចំណាស់ម្នាក់នោះគឺមានឆ្នាំងចំនួនដែលកំពុងតែនៅលើចង្ក្រានអញ្ចឹងគាត់កំពុងតែធ្វើសម្ល ក៏ដូចជាដាំបាយ ដែលយើងឃើញគាត់កំពុងតែកាន់វែក អញ្ចឹងដៃខាងឆ្វេងរបស់គាត់កំពុងតែកាន់វែកសម្ល ហើយកូរទៅក្នុងឆ្នាំងសម្ល ដែលយើងឃើញគាត់កំពុងតែធ្វើសម្ល មានដូចជាប្រហែលជាសម្លការី ឬក៏សម្លអ្វីផ្សេងដែលមានពណ៌ក្រហមអញ្ចឹងជាទូទៅសម្លការីគឺមានពណ៌ក្រហម អញ្ចឹងប្រហែលជាគាត់ធ្វើសម្លការី ឬក៏ធ្វើសម្លអ្វីផ្សេងដើម្បីដាក់បាត្រលោក ឬក៏ដើម្បីជាអាហារពេលព្រឹក ដែលយើងឃើញឆ្នាំងមួយទៀតគឺកំពុងតែបិទគ្រប មានគ្រប អញ្ចឹងអាចគាត់កំពុងតែដាំបាយមួយឆ្នាំង ហើយនិងស្លសម្លមួយឆ្នាំង ដែលយើងឃើញមានផ្សែងកំពុងតែហុយចេញពីឆ្នាំងទាំងពីរនោះ បានន័យថាឆ្នាំងទាំងពីរគឺកំពុងតែក្ដៅ គឺគាត់កំពុងតែស្ល និងដាំបាយហើយក្ដៅ គឺឆ្នាំងទាំងពីរគឺនៅលើចង្ក្រាន អញ្ចឹងយើងអត់អាចប៉ះផ្ទាល់ទៅឆ្នាំងបានទេ ព្រោះថាប្រសិនបើយើងប៉ះផ្ទាល់វាអាចធ្វើឲ្យយើងរលាកបាន អញ្ចឹងយើងត្រូវប្រើវែក ឬក៏ប្រើក្រណាត់ដើម្បីចាប់ឆ្នាំងនោះ ហើយដើម្បីកូរសម្លឲ្យបានសព្វគ្រឿង ដើម្បីលាយគ្រឿងផ្សំឲ្យបានសព្វ គឺយើងត្រូវប្រើវែកដើម្បីកូរ គឺយើងអត់ប្រើដៃយើងទេ ព្រោះវាអាចធ្វើឲ្យយើងរលាកអញ្ចឹងរូបភាពទីនេះគឺស្ត្រីចំណាស់ម្នាក់នោះ គាត់បានមកផ្ទះបាយរបស់គាត់ដើម្បីដាំស្ល បានន័យថាធ្វើម្ហូប និងដាំបាយ ហើយគាត់កំពុងតែកូរសម្លរបស់គាត់នៅពេលដែលគាត់កំពុងតែចម្អិន