KhmerPronunciationEnglish/Notes#occ
ទ្រនាប់ជើង trɔnoap cəəŋ shoes, slippers, socks 5/2

Link to overview page
Link to dictionary

Alms Round (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្តិចក្រោយមក គឺមានព្រះសង្ឃមួយអង្គកំពុងតែនិមន្តមក អញ្ចឹងព្រះសង្ឃ គឺជាទូទៅគឺគាត់អត់មានសក់ទេ បានន័យថាយើងកោរសក់ចេញ ព្រះសង្ឃគឺកោរសក់ ហើយគាត់អត់ស្លៀកសម្លៀកបំពាក់ ឬក៏ខោអាវដូចយើងធម្មតាទេ គឺព្រះសង្ឃយើងហៅថាគ្រងស្បង់ចីវរ ឬក៏ស្បង់ចីពរអញ្ចឹងព្រះសង្ឃគឺយើងហៅថាគ្រងស្បង់ចីពរ យើងអត់ហៅថាស្លៀកពាក់ទេ ដោយយើងឃើញនៅក្នុងរូបភាពនេះ ព្រះសង្ឃគាត់គ្រងស្បង់ចីពរពណ៌លឿង ហើយនៅដៃរបស់ព្រះសង្ឃ គឺកំពុងតែកាន់បាត្រមួយ ដែលបាត្រនោះពណ៌ ហើយមានគម្របបាត្រពណ៌ខ្មៅ អញ្ចឹងជាទូទៅបាត្រគឺ បាត្រព្រះសង្ឃគឺសម្រាប់ដាក់ចង្ហាន់ ឬក៏ដាក់បាយ ដូច្នេះត្រូវតែមានគម្រប ព្រោះប្រសិនបើអត់គម្របទេ នៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ឬក៏ដើរបិណ្ឌចង្ហាន់នៅតាមផ្លូវ អាចដីហុយប្រឡាក់ចង្ហាន់បាន ដូច្នេះបាត្រត្រូវតែមានគម្របបិទឲ្យជិត បិទឲ្យស្អាត ហើយជាទូទៅព្រះសង្ឃអត់ពាក់ទ្រនាប់ជើងទេ ឬក៏អត់ពាក់ស្បែកជើងទេ ដោយសារតែព្រះសង្ឃគឺត្រូវតែដើរដោះស្បែកជើង អញ្ចឹងព្រះសង្ឃអត់អាចពាក់ ភាគច្រើនព្រះសង្ឃដើរបិណ្ឌបាត គឺអត់ពាក់ទ្រនាប់ជើង ឬក៏ស្បែកជើងនោះទេ ហើយយើងឃើញនៅខាងក្រោយព្រះសង្ឃគឺមានក្មេងប្រុសម្នាក់ ដែលក្មេងប្រុសម្នាក់នោះ អាយុគាត់ប្រហែលជា ១០ ឆ្នាំ ឬក៏ ១២ ឆ្នាំ អញ្ចឹងក្មេងប្រុសម្នាក់នោះ គឺយើងហៅថាកូនសិស្សលោកដោយក្មេងប្រុសម្នាក់នោះគឺដើរតាមព្រះសង្ឃជានិច្ចនៅពេល[…] នៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ដោយក្មេង នៅចំហៀងក្មេងប្រុសនោះ គឺស្ពាយថង់យាមមួយ អញ្ចឹងគាត់ស្ពាយថង់យាមដើរ ដើរបិណ្ឌបាតជាមួយនឹងព្រះសង្ឃ ដោយកូនសិស្សលោកគឺជាអ្នកដែលរស់នៅជាមួយនឹងលោក ឬក៏អ្នកដែលរស់នៅនៅក្នុងវត្ត ហើយកូនសិស្សលោកគឺគាត់អត់ទៅផ្ទះទេ បានន័យថាគាត់ស្នាក់នៅនឹងវត្ត រៀននៅវត្ត ហើយជួយធ្វើការងារវត្ត និងហូបបាយនៅវត្តតែម្ដងអញ្ចឹងគាត់ទុកវត្តដូចជាផ្ទះរបស់គាត់អញ្ចឹងដែរ ដោយគាត់ស្នាក់នៅជាមួយនឹងលោកតែម្ដង អញ្ចឹងនៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ឬក៏និមន្តទៅណាមកណា កូនសិស្សលោកតែងតែដើរទៅជាមួយ ដើម្បីជួយការងាររបស់ព្រះសង្ឃ ដូចជាស្ពាយយាម ឬក៏កាន់ថង់ កាន់បាត្រជាដើម ដែលជាក់ស្ដែងយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់ពាក់អាវដៃខ្លី ខោជើងខ្លីពណ៌ ហើយពាក់ស្បែកជើងផ្ទាត់ ហើយនៅដៃខាងឆ្វេងរបស់គាត់ គឺមានស្ពាយថង់យាម អញ្ចឹងកាបូបរបស់ព្រះសង្ឃយើងហៅថាថង់យាម

Going To Bed (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដើរមកដល់បន្ទប់គេងរបស់គាត់ហើយ គាត់អត់បានចូលទៅគ្រែគេងគាត់ភ្លាមនោះទេ អញ្ចឹងគាត់អត់ទាន់ចូលគេងភ្លាមនោះទេ ដោយគាត់ដើរសំដៅមករកបន្ទប់ទឹករបស់គាត់សិនអញ្ចឹងជាធម្មតាយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់ពាក់អាវខៀវដដែល គឺគាត់អត់ទាន់ផ្លាស់ខោអាវទេ ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ ប៉ុន្តែយើងអត់ឃើញគាត់ពាក់ស្បែកជើងនោះទេអញ្ចឹងជាទូទៅ នៅពេលដែលយើងចូលដល់ក្នុងផ្ទះ យើងតែងតែដោះស្បែកជើង ឬក៏ទ្រនាប់ជើងចេញ ហើយជាពិសេសនៅពេលដែលយើងមកដល់ក្នុងបន្ទប់គេង គឺយើងអត់ពាក់ស្បែកជើង ឬក៏ទ្រនាប់ជើងទេ ព្រោះពេលខ្លះ ស្បែកជើង ឬក៏ទ្រនាប់ជើងដែលយើងពាក់យកមកពីក្រៅ គឺមានធូលី ឬក៏មានដីប្រឡាក់ អញ្ចឹងប្រសិនបើយើងពាក់ចូលក្នុងផ្ទះ គឺវាអាចធ្វើឲ្យប្រឡាក់ផ្ទះយើងបាន ដែលយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់អត់ពាក់ស្បែកជើងចូលក្នុងបន្ទប់របស់គាត់នោះទេ ដោយសារតែខ្លាចប្រឡាក់អញ្ចឹងគាត់បានដើរដោះស្បែកជើង ហើយសំដៅមករកបន្ទប់ទឹករបស់គាត់ ដោយយើងឃើញគាត់ចូលតាមទ្វារបន្ទប់ទឹក ដែលយើងឃើញបន្ទប់ទឹករបស់គាត់ នៅលើជញ្ជាំង ក្បែរទ្វារ គឺមានបង្អួចកញ្ចក់មួយ អញ្ចឹងបង្អួចកញ្ចក់ គឺសម្រាប់ឲ្យខ្យល់ចេញចូលបាន ព្រោះជាទូទៅបន្ទប់ទឹកគឺតូច ហើយហប់ អត់សូវមានខ្យល់ចេញចូលទេ ដូច្នេះយើងត្រូវធ្វើបង្អួច ដើម្បីកុំឲ្យហប់អញ្ចឹងបង្អួចនេះ គឺយើងអាចបើកបិទបានដោយវានៅខ្ពស់ជាងយើងបន្តិច ដូច្នេះគេអត់អាចមើលឃើញពីបង្អួចមកទេ អញ្ចឹងអ្នកដែលនៅខាងក្រៅបន្ទប់ទឹក គឺគាត់អត់អាចមើលឃើញយើងតាមបង្អួចទេ ដោយសារតែបង្អួចនៅខ្ពស់ អញ្ចឹងនៅខ្ពស់ជាងយើង អញ្ចឹងគេអត់អាចមើលឃើញទេហើយនៅក្បែរបង្អួចនោះ គឺមានទូកញ្ចក់មួយ កូនទូកញ្ចក់ចាប់ជាប់ទៅនឹងជញ្ជាំងអញ្ចឹងយើងប្រើប្រាស់កូនទូកញ្ចក់នេះគឺ ប្រើកញ្ចក់សម្រាប់ឆ្លុះមុខផង ហើយនៅក្នុងទូកញ្ចក់នោះ គឺយើងអាចដាក់សម្ភារៈផ្សេងផងដែរ ដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូដុសខ្លួន ឬក៏សាប៊ូកក់សក់ផងដែរអញ្ចឹងជាទូទៅយើងប្រើប្រាស់ទូកញ្ចក់ កូនទូកញ្ចក់តូចមួយ ហើយដាក់ភ្ជាប់ទៅនឹងជញ្ជាំង ដែលយើងឃើញនៅក្រោមទូកញ្ចក់ គឺមានឡាបូសម្រាប់លាងដៃមួយអញ្ចឹងជាធម្មតានៅក្នុងបន្ទប់ទឹកនៅតាមទីក្រុង គឺយើងតែងតែដាក់នូវឡាបូសម្រាប់លាងដៃ ដែលយើងឃើញឡាបូ នៅលើឡាបូគឺមានក្បាលរ៉ូប៊ីនេទឹកមួយ អញ្ចឹងក្បាលរ៉ូប៊ីនេទឹក គឺមានកន្លែងសម្រាប់បើកទឹកម៉ាស៊ីនឲ្យហូរចេញមកអញ្ចឹងយើងអត់ចាំបាច់ទៅដួសទឹក ដោយប្រើផ្តិល ឬក៏ដោយប្រើកាទឹកនោះទេ គឺយើងគ្រាន់តែមួលក្បាលរ៉ូប៊ីនេ គឺទឹកនឹងចេញតាមបំពង់ទុយោហូរមកឲ្យយើងប្រើប្រាស់តែម្ដងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺមានក្បាលរ៉ូប៊ីនេទឹកមួយនៅលើឡាបូលាងដៃ សម្រាប់ឲ្យគាត់បើកទឹកលាងដៃ ឬក៏ដុសធ្មេញ ឬក៏លុបមុខទៅតាមតម្រូវការរបស់គាត់ ដែលជាទូទៅបើតាមនៅស្រុកស្រែចំការ គឺគាត់អត់មានទឹកម៉ាស៊ីនប្រើប្រាស់ អញ្ចឹងគាត់ប្រើប្រាស់ទឹករែក អាចគាត់ដួស ដួសពីស្រះ ឬក៏ដួសពីបឹង ហើយពេលខ្លះគាត់ប្រើប្រាស់ទឹកភ្លៀង អញ្ចឹងគាត់ត្រងទឹកភ្លៀង ប៉ុន្តែនៅក្នុងទីក្រុង គឺយើងប្រើប្រាស់ទឹកម៉ាស៊ីន ដោយយើងប្រើប្រាស់ យើងបើកតែក្បាលរ៉ូប៊ីនេទឹក នោះនឹងមានទឹកមកហូរមកឲ្យយើងប្រើប្រាស់