KhmerPronunciationEnglish/Notes#occ
មូរ muu to roll up (e.g., sleeves, tobacco into a cigarette) 3/2

Link to overview page
Link to dictionary

Alms Round (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានរៀបចំអីវ៉ាន់របស់គាត់ ដើម្បីត្រលប់ចូលក្នុងផ្ទះវិញអញ្ចឹងស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បាន គាត់ក្រោកឈរឡើង ដោយគាត់ក្រោកឈរឡើង ហើយគាត់បានយកក្រណាត់ ឬក៏កម្រាលដែលគាត់លុតជង្គង់លើអម្បាញ់មិញមកបត់ ឬក៏មកមូរ ដើម្បីយកទៅទុកអញ្ចឹងយើងឃើញគាត់កំពុងតែឈរមូរកម្រាលដែលគាត់បានក្រាលលុតជង្គង់ ដើម្បីដាក់បាត្រព្រះសង្ឃអម្បាញ់មិញ ចំណែកឯក្មេងស្រីដែលជាចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយ ហើយពាក់ស្បែកជើង ដោយសារតែស្បែកជើងនេះជាស្បែកជើងប៉ាតា ដូច្នេះវាពិបាកនឹងពាក់បន្តិច អញ្ចឹងក្មេងស្រីម្នាក់នោះ គាត់ត្រូវតែអង្គុយចុះ ហើយទាញស្បែកជើងរបស់គាត់មកពាក់ ដោយយើងឃើញគាត់អង្គុយ និងលើកជើងម្ខាងឡើង ជើងម្ខាងគាត់ដាក់នៅលើដី ជើងម្ខាងគាត់លើកឡើង ហើយយកស្បែកជើងមកពាក់នៅលើជើងដែលលើកឡើងលើនោះដោយយើងឃើញដៃទាំងពីររបស់ក្មេងស្រីម្នាក់នោះ គឺគាត់កាន់ស្បែកជើងដើម្បីពាក់ ហើយចំណែកឯស្បែកជើងរបស់ស្ត្រីចំណាស់ដែលជាយាយនោះ គឺគាត់ពាក់ស្បែកជើងស៊ក ដូច្នេះគឺងាយស្រួលក្នុងការពាក់ អត់ពិបាកទេ អញ្ចឹងក្មេងស្រីម្នាក់នោះគាត់ពិបាកពាក់ស្បែកជើង ដោយសារតែស្បែកជើងជាស្បែកជើងប៉ាតា

Alms Round (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញថា បន្ទាប់ពីគាត់បានមូរកម្រាលឡើងរួចហើយ ហើយចៅស្រីរបស់គាត់ ក៏បានពាក់ស្បែកជើងរួចរាល់ហើយដែរ ដូច្នេះពួកគេទាំងពីរនាក់ក៏បានកាន់កម្រាលម្នាក់មួយដោយយើងឃើញកម្រាលនីមួយៗគឺគាត់កៀបទៅនឹងក្លៀករបស់គាត់ អញ្ចឹងបានន័យថាកៀបទៅនឹងក្លៀកដែលនៅក្រោមស្មារបស់គាត់ ដែលយើងឃើញគាត់អត់កាន់ទេ បានន័យថាគាត់ត្បៀតក្លៀក យើងហៅថាត្បៀតក្លៀក ដើម្បីយកកម្រាលនោះចូលទៅក្នុងផ្ទះអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះ ហើយបំពេញការងារប្រចាំថ្ងៃរបស់ពួកគេវិញ បន្ទាប់ពីពួកគេដាក់បាត្រព្រះសង្ឃរួចអញ្ចឹងយើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ត្បៀតក្លៀកនូវកម្រាល គាត់យកកម្រាលមកត្បៀតក្លៀក ហើយដើរទៅខាង ដើរចូលទៅក្នុងផ្ទះ ដែលចៅស្រីរបស់គាត់កំពុងតែដើរនៅខាងក្រោយ អញ្ចឹងពួកគេទាំងពីរនាក់គឺមានអារម្មណ៍ថាស្រស់ស្រាយនិងសប្បាយរីករាយ ដោយសារតែពួកគេបានដាក់បាត្រដល់ព្រះសង្ឃ ដែលជាចំណីអាហារ មានដូចជាបាយ និងមានសម្លជាដើម ហើយពួកគេបានបួងសួងសុំនូវសេចក្តីប្រាថ្នា ឬក៏បំណងប្រាថ្នាផ្សេងឲ្យបានសម្រេច ព្រោះថាពួកគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះពួកគាត់គោរពព្រះសង្ឃ និងពួកគាត់តែងតែចូលចិត្តធ្វើបុណ្យរាប់បាត្រជាមួយនឹងព្រះសង្ឃ ហើយជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានប្រជាជនជាង ៩០ ភាគរយគឺកាន់ព្រះពុទ្ធសាសនា និងគោរពព្រះសង្ឃ ដូច្នេះរៀងរាល់ថ្ងៃ រៀងរាល់ពេលព្រឹក គឺតែងតែមានការដាក់ចង្ហាន់ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ហើយចំណែកឯថ្ងៃសីល ដែលថ្ងៃសីល ជាថ្ងៃសីល គឺយើងតែងតែទៅវត្តដើម្បីស្ដាប់លោក ស្ដាប់លោកសូត្រធម៌ ហើយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្ត ចំណែកឯមិនមែនថ្ងៃសីល គឺយើងរង់ចាំនៅក្នុងផ្ទះ ដើម្បីដាក់ចង្ហាន់ដល់ព្រះសង្ឃ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ជាក់ស្ដែងដូចស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រនៅ ស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រដល់ព្រះសង្ឃ នៅពេលដែលគាត់នៅផ្ទះ បានន័យថាគាត់អត់ទៅវត្តនោះទេ គឺព្រះសង្ឃនិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់គាត់តែម្ដង