KhmerPronunciationEnglish/Notes#occ
ចំណីអាហារ cɑmnəy ʔaahaa food, foodstuffs, all kinds of food 7/6

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងនៅក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃ យើងត្រូវតែមានអនាម័យជាប់ជានិច្ច ព្រោះថានៅជុំវិញខ្លួនយើងគឺសុទ្ធតែមេរោគ អញ្ចឹងបានន័យថាយើងដើរទៅណាមកណា នៅពេលដែលយើងបែកញើស តែងតែមានធូលីហោះជាប់មកតាមខ្លួនយើងទៅតាមខ្យល់ អញ្ចឹងនៅពេលដែលយើងទៅក្រៅ គឺនឹងមានធូលីដែលនៅក្នុងខ្យល់ នឹងប៉ះខ្លួនយើង ហើយស្អិតជាប់នឹងខ្លួនយើង អញ្ចឹងប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណទេ គឺយើងអាចនឹងឆ្លងមេរោគនៅខាងក្រៅ ហើយអាចធ្វើឲ្យយើងឈឺបាន ដូច្នេះ ជាធម្មតាយើងត្រូវតែមានអនាម័យខ្លួនប្រាណរបស់យើង គឺខ្លួនប្រាណរបស់យើងត្រូវតែស្អាតជានិច្ច គឺយើងត្រូវអនាម័យទាំងការរស់នៅ ទាំងការហូបចុក ឬក៏ការញ៉ាំចំណីអាហារ ទាំងការស្លៀកពាក់ជាដើម អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ

Grilled Fish (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានកុម្ម៉ង់ទិញបាយ និងត្រី ជាមួយនឹងបន្លែ និងទឹកជ្រលក់រួចរាល់ហើយ គាត់បានខ្ចប់ចំណីអាហារទាំងនោះ ចូលទៅក្នុងថង់ធំមួយរួចហើយ អញ្ចឹងគាត់ក៏បានប្រគល់លុយទៅឲ្យអ្នកលក់ អញ្ចឹងជាទូទៅគឺអ្នកលក់ត្រូវឲ្យលុយ ត្រូវឲ្យរបស់ទៅដល់អ្នកទិញ ចំណែកឯអ្នកទិញត្រូវប្រគល់លុយទៅឲ្យអ្នកលក់ថ្លៃរបស់ដែលជាក់ស្ដែងគឺបុរសដែលពាក់អាវលឿង គាត់បានទិញត្រី ទិញបាយ ជាមួយនឹងទឹកជ្រលក់ ជាមួយនឹងបន្លែផ្សេងពីបុរសដែលជាអ្នកលក់ ដែលពាក់អាវពណ៌ស្វាយ អញ្ចឹងបុរសដែលពាក់អាវលឿងគឺជាអ្នកទិញ ឬក៏ជាអតិថិជន ដូច្នេះគាត់ត្រូវប្រគល់លុយទៅឲ្យបុរសដែលជាអ្នកលក់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះគឺ បុរសដែលពាក់អាវលឿងកំពុងតែប្រគល់លុយ ឬក៏សាច់ប្រាក់ទៅឲ្យបុរសដែលពាក់អាវពណ៌ស្វាយ ហើយបុរសដែលពាក់អាវពណ៌ស្វាយដែលជាអ្នកលក់ ក៏បានលូកដៃទទួលយកប្រាក់ថ្លៃត្រីរបស់គាត់ផងដែរ ដូច្នេះពួកគាត់គឺទូទាត់គ្នាដោយប្រើសាច់ប្រាក់

Fruits (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចាក់ល្ហុងចូលទៅក្នុងកូនថង់រួចរាល់ហើយ អញ្ចឹងគាត់ចាក់ល្ហុងចូលទៅក្នុងថង់របស់គាត់រួចរាល់ហើយ គាត់ក៏បានយកឈើចាក់ ឬក៏ចង្កាក់មួយដើមមកដាក់ចូលទៅក្នុងថង់ ដើម្បីឲ្យអតិថិជនរបស់គាត់ងាយស្រួលក្នុងការចាក់ល្ហុងញ៉ាំ អញ្ចឹងដើម្បីញ៉ាំគឺយើងអត់ប្រើដៃនោះទេ ព្រោះថាពេលខ្លះដៃរបស់យើងធ្វើការគឺវាអត់ស្អាត បានន័យថាដៃរបស់យើងប្រឡាក់ អញ្ចឹងយើងអត់អាចប៉ះផ្ទាល់ទៅនឹងចំណីអាហារទេ វាអាចធ្វើឲ្យចំណីអាហាររបស់យើងប្រឡាក់ អញ្ចឹងវាអាចធ្វើឲ្យមានមេរោគ អាចធ្វើឲ្យយើងឈឺបាន ដូច្នេះដើម្បីញ៉ាំល្ហុងគឺយើងត្រូវប្រើឈើមួយ ឬក៏ចង្កាក់មួយ ដើម្បីដោតចូលទៅក្នុងល្ហុង ហើយចាក់វាយកមកញ៉ាំ អញ្ចឹងអ្នកលក់នេះ ក្រោយពីគាត់ចិតល្ហុងជាដុំ ឬក៏ជាកង់តូចហើយ គាត់បានចាក់ល្ហុងនោះចូលទៅក្នុងថង់ បន្ទាប់មកគាត់ដាក់ឈើចង្កាក់ឲ្យអតិថិជនរបស់គាត់ផងដែរ ដោយយើងឃើញដៃរបស់គាត់ម្ខាងទ្រថង់ ដើម្បីកុំឲ្យជ្រុះកុំឲ្យខ្ចាយល្ហុងចេញពីក្នុងថង់ ហើយដៃម្ខាងទៀតគាត់យកឈើចង្កាក់មកដោតទៅលើល្ហុងនោះ គាត់យកឈើចង្កាក់មកដោតទៅលើដុំល្ហុងនោះ ដើម្បីកុំឲ្យវាជ្រុះ អញ្ចឹងដើម្បីឲ្យឈើចង្កាក់វាទប់ខ្លួនជាប់នៅក្នុងថង់ គឺយើងត្រូវដោតចូលទៅក្នុងល្ហុងនោះ ដើម្បីកុំឲ្យវាជ្រុះទៅក្រោម

Alms Round (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញ បន្ទាប់ពីព្រះសង្ឃគាត់បានទទួលចង្ហាន់ពីស្ត្រីចំណាស់ម្នាក់នោះ រួមនឹងចៅស្រីរបស់គាត់ហើយ បន្ទាប់ពីគាត់ឲ្យពររួចរាល់ហើយ ព្រះសង្ឃក៏បានបន្តដំណើរទៅផ្ទះផ្សេងទៀតអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញព្រះសង្ឃក៏ ក៏និមន្តទៅ[ដើរ]រកបិណ្ឌបាតនៅផ្ទះផ្សេងទៀត នៅផ្ទះដែលក្បែរនោះ ដែលគេរង់ចាំដាក់ចង្ហាន់ព្រះសង្ឃ ឬក៏រង់ចាំដាក់បាត្រព្រះសង្ឃ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃកំពុងតែនិមន្តនៅខាងមុខ កូនសិស្សនៅដើរតាមខាងក្រោយអញ្ចឹងនៅពេលដែលព្រះសង្ឃដើរ យើងហៅថានិមន្ត យើងអត់ហៅថាដើរទេ ព្រោះថាយើងមានភាសាសម្រាប់ប្រើចំពោះព្រះសង្ឃ ដែលព្រះសង្ឃដើរ យើងហៅថានិមន្ត ព្រះសង្ឃហូប ឬក៏នៅពេលដែលព្រះសង្ឃញ៉ាំចំណីអាហារ យើងហៅថាឆាន់ យើងអត់និយាយថាញ៉ាំទេ គឺយើងប្រើពាក្យថាឆាន់អញ្ចឹងព្រះសង្ឃឆាន់ ព្រះសង្ឃនិមន្ត រីឯនៅពេលដែលព្រះសង្ឃគេង យើងហៅថាព្រះសង្ឃសិង អញ្ចឹងព្រះសង្ឃគឺមានភាសាផ្សេង យើងអត់ប្រើប្រាស់ភាសាដូចយើងធម្មតាទេ ដែលយើងឃើញថាពេលគេងយើងហៅថាសិង ពេលដើរយើងហៅថានិមន្ត ហើយនិងពេលញ៉ាំយើងហៅថាឆាន់ អញ្ចឹងយើងត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ នៅពេលដែលយើងនិយាយជាមួយនឹងព្រះសង្ឃអញ្ចឹងនៅក្នុងរូបភាពទី ១៦ នេះ គឺព្រះសង្ឃកំពុងតែនិមន្តទៅរកផ្ទះផ្សេងទៀត ឬក៏និមន្តបិណ្ឌបាតទៅផ្ទះផ្សេងទៀត ដែលព្រះសង្ឃនិមន្តនៅខាងមុខ ចំណែកកូនសិស្សគឺគាត់ដើរនៅខាងក្រោយ

Doing The Dishes (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសនោះគាត់បានពិនិត្យមើលចានមួយសន្ទុះ ក្រោយមកគាត់ឃើញថាចានដែលគាត់កំពុងលាងនោះគឺអត់ទាន់ស្អាតទេ អញ្ចឹងនៅមានស្នាមប្រឡាក់ជាច្រើនដែលនៅក្នុងចាននោះ ដែលវាមានជាប់នូវខ្លាញ់ ឬក៏ជាប់នូវចំណីអាហារកាកសំណល់ផ្សេងនៅក្នុងចាន អញ្ចឹងធ្វើឲ្យចានអត់ទាន់ស្អាត ដូច្នេះគាត់ក៏ខំប្រឹងដុសម្ដងទៀតដោយនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានយកចានមកកៀបនឹងជង្គង់របស់គាត់ គាត់យកចានគោមនោះមកកៀបនឹងជង្គង់ រួចហើយដាក់ទឹកសាប៊ូចូលទៅក្នុងចានគោមនោះ ដោយគាត់ដាក់ទឹកសាប៊ូចូលក្នុងចានគោម ហើយគាត់យកប្រដាប់លាងចានរបស់គាត់មកដុសចូលទៅក្នុងចានយ៉ាងខ្លាំង ម្ដងនេះគឺគាត់ដុសខ្លាំងជាងមុន ដើម្បីឲ្យអស់ស្នាមប្រឡាក់ អញ្ចឹងយើងឃើញគាត់ធ្វើ ទឹកមុខរបស់គាត់គឺប្រឹង ដោយគាត់ញេញធ្មេញ និងភ្នែករបស់គាត់សម្លឹងទៅក្នុងចាន ដោយដៃរបស់គាត់កំពុងតែដុសចាននោះយ៉ាងខ្លាំង គឺគាត់ដុសខ្លាំងដើម្បីឲ្យអស់ស្នាមប្រឡាក់ និងដើម្បីឲ្យស្អាត អញ្ចឹងប្រសិនបើយើងលាងចានអត់ស្អាតទេ នៅពេលដែលម្ចាស់ហាងគាត់យកចាននោះទៅប្រើប្រាស់ គឺគាត់ប្រើប្រាស់អត់បានទេ ដោយសារតែចានប្រឡាក់ អញ្ចឹងម្ចាស់ហាងនឹងស្ដីបន្ទោសប្រសិនបើគាត់លាងអត់ស្អាត ដូច្នេះគាត់ត្រូវធ្វើយ៉ាងណាឲ្យចានដែលគាត់លាងគឺស្អាតទាំងអស់ អញ្ចឹងគាត់នឹងទទួលបានការសរសើរពីម្ចាស់ហាងថាគាត់ធ្វើការដោយយកចិត្តទុកដាក់ ប៉ុន្តែប្រសិនបើចានអត់ស្អាត គាត់នឹងទទួលការស្ដីបន្ទោស ហើយភ្ញៀវក៏អត់ចូលហាងរបស់គាត់ទៀតដែរ ដោយសារតែហាងរបស់គាត់គ្មានអនាម័យ ដូច្នេះហើយក្មេងប្រុសម្នាក់នេះ គាត់ត្រូវតែដុសចានឲ្យបានខ្លាំងនិងឲ្យបានស្អាត ដើម្បីឲ្យចានទាំងអស់មានអនាម័យ និងម្ចាស់ហាងសរសើរគាត់ថាគាត់ធ្វើការបានល្អ ហើយនិងមានភ្ញៀវចូលមកហាងគាត់បន្ថែមទៀត

Alms Round (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញថា បន្ទាប់ពីគាត់បានមូរកម្រាលឡើងរួចហើយ ហើយចៅស្រីរបស់គាត់ ក៏បានពាក់ស្បែកជើងរួចរាល់ហើយដែរ ដូច្នេះពួកគេទាំងពីរនាក់ក៏បានកាន់កម្រាលម្នាក់មួយដោយយើងឃើញកម្រាលនីមួយៗគឺគាត់កៀបទៅនឹងក្លៀករបស់គាត់ អញ្ចឹងបានន័យថាកៀបទៅនឹងក្លៀកដែលនៅក្រោមស្មារបស់គាត់ ដែលយើងឃើញគាត់អត់កាន់ទេ បានន័យថាគាត់ត្បៀតក្លៀក យើងហៅថាត្បៀតក្លៀក ដើម្បីយកកម្រាលនោះចូលទៅក្នុងផ្ទះអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះ ហើយបំពេញការងារប្រចាំថ្ងៃរបស់ពួកគេវិញ បន្ទាប់ពីពួកគេដាក់បាត្រព្រះសង្ឃរួចអញ្ចឹងយើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ត្បៀតក្លៀកនូវកម្រាល គាត់យកកម្រាលមកត្បៀតក្លៀក ហើយដើរទៅខាង ដើរចូលទៅក្នុងផ្ទះ ដែលចៅស្រីរបស់គាត់កំពុងតែដើរនៅខាងក្រោយ អញ្ចឹងពួកគេទាំងពីរនាក់គឺមានអារម្មណ៍ថាស្រស់ស្រាយនិងសប្បាយរីករាយ ដោយសារតែពួកគេបានដាក់បាត្រដល់ព្រះសង្ឃ ដែលជាចំណីអាហារ មានដូចជាបាយ និងមានសម្លជាដើម ហើយពួកគេបានបួងសួងសុំនូវសេចក្តីប្រាថ្នា ឬក៏បំណងប្រាថ្នាផ្សេងឲ្យបានសម្រេច ព្រោះថាពួកគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះពួកគាត់គោរពព្រះសង្ឃ និងពួកគាត់តែងតែចូលចិត្តធ្វើបុណ្យរាប់បាត្រជាមួយនឹងព្រះសង្ឃ ហើយជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានប្រជាជនជាង ៩០ ភាគរយគឺកាន់ព្រះពុទ្ធសាសនា និងគោរពព្រះសង្ឃ ដូច្នេះរៀងរាល់ថ្ងៃ រៀងរាល់ពេលព្រឹក គឺតែងតែមានការដាក់ចង្ហាន់ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ហើយចំណែកឯថ្ងៃសីល ដែលថ្ងៃសីល ជាថ្ងៃសីល គឺយើងតែងតែទៅវត្តដើម្បីស្ដាប់លោក ស្ដាប់លោកសូត្រធម៌ ហើយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្ត ចំណែកឯមិនមែនថ្ងៃសីល គឺយើងរង់ចាំនៅក្នុងផ្ទះ ដើម្បីដាក់ចង្ហាន់ដល់ព្រះសង្ឃ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ជាក់ស្ដែងដូចស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រនៅ ស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រដល់ព្រះសង្ឃ នៅពេលដែលគាត់នៅផ្ទះ បានន័យថាគាត់អត់ទៅវត្តនោះទេ គឺព្រះសង្ឃនិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់គាត់តែម្ដង