KhmerPronunciationEnglish/Notes#occ
ថែរក្សា tʰae reaksaa to care for, to take care of 5/5

Link to overview page
Link to dictionary

Alms Round (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីទទួលបានបាយ កញ្ចប់បាយទាំងពីរពីស្ត្រីចំណាស់ម្នាក់នោះហើយ ព្រះសង្ឃក៏បានបិទគម្របបាត្រមកវិញអញ្ចឹងបន្ទាប់ពីទទួលចង្ហាន់ ជាទូទៅព្រះសង្ឃតែងតែបិទគម្របបាត្រមកវិញជាមុនសិន មុននឹងសូត្រធម៌ឲ្យពរ បានន័យថាព្រះសង្ឃបានទទួលចង្ហាន់រួចហើយ បន្ទាប់មកគាត់ថែរក្សាចង្ហាន់នោះបានយ៉ាងល្អមិនឲ្យប្រឡាក់ គឺគាត់គ្របគម្របបាត្រទៅវិញ ដើម្បីកុំឲ្យចង្ហាន់ប្រឡាក់ដី ឬក៏ប្រឡាក់ធូលីផ្សេងដែលហុយអញ្ចឹងរូបភាពទី ១២ បន្ទាប់ពីទទួលចង្ហាន់រួច ព្រះសង្ឃនោះក៏បានបិទគម្របបាត្រមកវិញ

Going To Bed (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់ អញ្ចឹងជាទូទៅ មុនពេលចូលគេង យើងត្រូវដុសធ្មេញ ឬក៏ដុសសម្អាតធ្មេញយើងជាមុនសិន ដោយ យើង មួយថ្ងៃ យើងត្រូវដុសធ្មេញបីដង គឺដើម្បីថែរក្សាធ្មេញយើងឲ្យបានស្អាត ហើយធ្មេញរបស់យើងត្រូវដុសដោយប្រើថ្នាំដុសធ្មេញជាមួយនឹងច្រាសដុសធ្មេញដែលច្រាសដុសធ្មេញគឺជាច្រាសមួយដែលមានល្មមទៅនឹងដាក់ចូលមាត់របស់យើងដើម្បីដុសធ្មេញ ហើយសរសៃច្រាសគឺទន់គឺអត់រឹងដូចច្រាសបោកខោអាវនោះទេដែលយើងឃើញនៅក្នុងរូបភាពនេះគឺដៃម្ខាងរបស់ក្មេងប្រុសនោះកំពុងតែកាន់បំពង់ថ្នាំដុសធ្មេញ ហើយដៃម្ខាងទៀតកំពុងតែកាន់ដងច្រាសដុសធ្មេញ ដែលច្រាសដុសធ្មេញរបស់គាត់មានពណ៌ផ្កាឈូក ហើយសរសៃច្រាសដុសធ្មេញគឺមានពណ៌អញ្ចឹងគាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញចេញពីបំពង់ថ្នាំដុសធ្មេញ ហើយដាក់ថ្នាំដុសធ្មេញនោះមកលើច្រាសដុសធ្មេញ ដើម្បីយកទៅដុសធ្មេញអញ្ចឹងយើងឃើញ ជាធម្មតាថ្នាំដុសធ្មេញគឺដាក់ក្នុងបំពង់មួយដែលអាចច្របាច់បាន ព្រោះនៅពេលដែលយើងត្រូវការដុសធ្មេញ គឺយើងគ្រាន់តែយកដៃច្របាច់បំពង់ថ្នាំដុសធ្មេញនោះ នោះថ្នាំដុសធ្មេញនឹងចេញមកតាមមាត់បំពង់ ហើយយើងយកច្រាសដុសធ្មេញទៅត្រង ដើម្បីដាក់ថ្នាំដុសធ្មេញយកមកដុសធ្មេញដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញចេញពីបំពង់ថ្នាំដុសធ្មេញ ដើម្បីដាក់មកលើច្រាសដុសធ្មេញ ដើម្បីដុសធ្មេញ

Personal Hygiene (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានជូតខ្លួនគាត់ស្ងួតហើយ អញ្ចឹងគាត់រក្សាអនាម័យខ្លួនគាត់បានស្អាតល្អណាស់ ដោយគាត់បន្ទាប់ពីងូតទឹកហើយ គាត់ជូតខ្លួនគាត់យ៉ាងស្អាត បន្ទាប់មកទៀតគាត់ក៏បានលាបឡេការពារខ្លួន អញ្ចឹងជាទូទៅ យើងអត់សូវលាបឡេនោះទេ មនុស្សប្រុស ក៏ប៉ុន្តែមនុស្សស្រី គាត់ភាគច្រើន គាត់លាបឡេបន្ទាប់ពីងូតទឹកហើយ ដើម្បីថែរក្សាស្បែករបស់គាត់ឲ្យបានស្អាត និងមានសំណើមជានិច្ច ប៉ុន្តែក្មេងប្រុសម្នាក់នេះ គាត់ចង់ស្អាត អញ្ចឹងបានន័យថា គាត់ចង់ឲ្យខ្លួនគាត់ស្អាត និងមានអនាម័យ អញ្ចឹងបន្ទាប់ពីគាត់ងូតទឹកហើយ គាត់ក៏បានលាបឡេទៅលើខ្លួនរបស់គាត់ទៀត អញ្ចឹងភាគច្រើនឡេគឺជាជែលមួយ ឬក៏ជាម្សៅប្រភេទទឹក ដែលមានសភាពខាប់បន្តិច អញ្ចឹងគាត់យកមកលាបលើខ្លួនគាត់ ដើម្បីឲ្យសព្វខ្លួនគាត់ ហើយមានក្លិនក្រអូប អញ្ចឹងឡេពេលខ្លះគឺមានក្លិនក្រអូប និងជាម្សៅខាប់ ដែលមានរាងជាភក់ហើយយើងអាចយកមកលាបលើខ្លួនប្រាណរបស់យើងបាន ដើម្បីការពារសំណើមនៅលើស្បែក ការពារស្បែករបស់យើងឲ្យស្អាត និងកុំឲ្យខ្មៅ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់លាបឡេរបស់គាត់ មុនពេលដែលគាត់ស្លៀកពាក់ខោអាវ ឬក៏ក្រោយពេលដែលគាត់ងូតទឹករួច អញ្ចឹងក្រោយពេលដែលគាត់ងូតទឹករួច គាត់ជូតខ្លួនរបស់គាត់ ហើយគាត់លាបឡេទៅលើស្បែករបស់គាត់ ដើម្បីឲ្យស្បែករបស់គាត់មានសំណើមនិងស្អាតជានិច្ច

Motorcycle Taxi (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេយល់ព្រមគ្នាជិះទៅកាន់គោលដៅផ្សេងមួយទៀតនៅក្នុងតម្លៃមួយហើយ បុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានពាក់មួកការពារ ឬក៏មួកសុវត្ថិភាព អញ្ចឹងយើងឃើញមួកគឺមានច្រើនប្រភេទ ដែលយើង មួកការពារកម្ដៅថ្ងៃ និងមួយទៀតគឺមួកការពារសុវត្ថិភាពអញ្ចឹងមួកការពារសុវត្ថិភាព គឺយើងពាក់នៅពេលដែលយើងជិះម៉ូតូ ដើម្បីការពារគ្រោះថ្នាក់ផ្សេងដែលប៉ះពាល់ដល់ក្បាលអញ្ចឹងពេលខ្លះយើងអាចជិះម៉ូតូលឿន ឬក៏មិនប្រុងប្រយ័ត្នវាអាចដួល អញ្ចឹងវាអាចធ្វើឲ្យយើងប៉ះពាល់ដល់ក្បាលរបស់យើង ដូច្នេះហើយនៅពេលដែលយើងជិះម៉ូតូ យើងត្រូវតែពាក់មួកសុវត្ថិភាពដែលជាក់ស្ដែងបុរសដែលជាម្ចាស់ម៉ូតូនេះ គាត់បានពាក់មួកសុវត្ថិភាពរបស់គាត់ពណ៌លឿង ដោយយើងឃើញមួកសុវត្ថិភាព គឺមានកញ្ចក់មួយសម្រាប់បិទបើកផងដែរ ព្រោះពេលខ្លះដីហុយពេក យើងពិបាកនឹងមើលផ្លូវ ដូច្នេះយើងគ្រាន់តែបិទកញ្ចក់ អញ្ចឹងដីអត់ហុយចូលភ្នែកយើងទេ ដូច្នេះ ប៉ុន្តែនៅពេលដែលផ្លូវស្រឡះ អត់មានដី យើងអាចបើកកញ្ចក់បាន ដើម្បីឲ្យមើលកាន់តែច្បាស់អញ្ចឹងបុរសម្នាក់នោះ គាត់ពាក់មួកការពារខ្លួនឯងផង និងគាត់លើកមួកការពារមួយទៀតទៅឲ្យនារីម្នាក់នោះ ដោយយើងឃើញដៃស្ដាំរបស់គាត់កំពុងតែចង្អុលទៅកាន់មួកការពារ ចំណែកដៃឆ្វេងរបស់គាត់ គឺកាន់មួកការពារនោះលើកឡើង ដើម្បីឲ្យទៅនារីម្នាក់នោះ ឬក៏គាត់ណែនាំប្រាប់ឲ្យនារីម្នាក់នោះពាក់មួកសុវត្ថិភាព ឬក៏ពាក់មួកការពារ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែនារីម្នាក់នោះ គាត់បានលើកដៃឡើង ដោយគាត់ថាមិនចង់ពាក់ គាត់អត់ចង់ពាក់មួកការពារនោះទេអញ្ចឹងគាត់បានលើកដៃឆ្វេងរបស់គាត់ឡើង ហើយគាត់បានបិទភ្នែក និងនិយាយប្រាប់ទៅបុរសដែលជាម្ចាស់ម៉ូតូថា គាត់អត់ចង់ពាក់មួកការពារសុវត្ថិភាពនោះទេ ដោយសារតែគាត់គិតថា ផ្លូវនោះគឺជិត និងគាត់គិតថាមិនមានគ្រោះថ្នាក់អ្វីនោះទេ ដូច្នេះគាត់អត់ចង់ពាក់ទេ ក៏ប៉ុន្តែជាទូទៅ ការពាក់មួកសុវត្ថិភាព គឺថែរក្សាសុវត្ថិភាពរបស់យើង ហើយមិនខុសច្បាប់ទៀត ក៏ប៉ុន្តែប្រសិនបើយើងជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពនោះទេ គឺវាខុសនឹងច្បាប់ចរាចរណ៍ ដូច្នេះប្រសិនបើប៉ូលិសឃើញ ប៉ូលិសអាចផាកពិន័យយើងបានអញ្ចឹងយើងអាចខាតបង់ប្រាក់ ដោយសារតែប៉ូលិសផាកពិន័យ ដោយសារតែយើងមិនអាច មិនបានពាក់មួកសុវត្ថិភាព ហើយយើងអាចមានគ្រោះថ្នាក់ផងដែរ

Fruits (Sakanan) — 01


ដោយជាក់ស្ដែងយើងមកមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមាននារីម្នាក់ ដែលគាត់ពាក់អាវពណ៌ប្រផេះ សំពត់ពណ៌ ស្លៀកសំពត់ពណ៌ គាត់កំពុងតែដើរមករកតូបលក់ផ្លែឈើមួយ អញ្ចឹងនៅក្នុងតូបលក់ផ្លែឈើនោះ យើងឃើញមានបុរសម្នាក់កំពុងតែឈរលក់ផ្លែឈើ ដោយបុរសម្នាក់នោះ មានអាយុគាត់ប្រហែលជា ២០ ឆ្នាំ គឺគាត់នៅក្មេង គាត់ពាក់មួកពណ៌ទឹកក្រូច គាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់មានពាក់អៀមផងដែរ ពាក់អៀមពណ៌ ដើម្បីការពារកុំឲ្យប្រឡាក់អាវរបស់គាត់ អញ្ចឹងដោយសារតែបន្លែ ឬក៏ដោយសារតែផ្លែឈើ គឺមានជាតិទឹក ដូច្នេះវាអាចខ្ទាតប្រឡាក់អាវរបស់គាត់ នៅពេលដែលគាត់ចិតផ្លែឈើឲ្យអតិថិជន អញ្ចឹងហើយគាត់ត្រូវតែពាក់អៀម ដើម្បីការពារខោអាវរបស់គាត់កុំឲ្យប្រឡាក់ ដែលបុរសម្នាក់នោះ គាត់កំពុងតែឈរនៅក្រោមតូប ឬក៏នៅក្រោមតង់មួយ ដែលយើងឃើញនៅលើ [...]នៅលើ បុរសម្នាក់នោះគឺមានដំបូល អញ្ចឹងបានន័យថាគាត់លក់នៅក្រោមដំបូលតង់មួយដោយសារតែដើម្បីការពារកុំឲ្យក្ដៅ ហើយនិងក៏ដូចជាកុំឲ្យមានភ្លៀងសើម ឬក៏ភ្លៀងទទឹក គឺយើងគ្រាន់តែដាក់ដំបូលមួយ ធ្វើជាតង់ដើម្បីឈរនៅក្រោមនោះ ដែលដំបូលតង់នោះ វាអាចធ្វើឲ្យយើងមានម្លប់ ឬក៏មិនឲ្យភ្លៀងទទឹកយើងបាន អញ្ចឹងហើយគាត់ឈរលក់នៅក្រោមតង់ចំណែកឯផ្លែឈើរបស់គាត់ គឺគាត់ដាក់នៅក្នុងរទេះកញ្ចក់ អញ្ចឹងគាត់មានរទេះមួយ សម្រាប់ដាក់ផ្លែឈើ ដែលយើងឃើញរទេះនោះ គឺមានកង់ចំនួនពីរ ដែលកង់ពណ៌ខ្មៅ ហើយនិងមានកាំកង់ផងដែរ ដែលនៅខាងក្រោយរទេះ គឺយើងឃើញមានដៃរុញ អញ្ចឹងគេរុញរទេះនោះដោយដៃរុញរទេះ ដោយយើងចាប់កាន់ដៃទាំងពីរទៅលើដៃរុញ ហើយរុញរទេះ ចំណែកឯនៅខាងមុខរទេះ យើងឃើញមានចន្ទល់មួយ ទល់កុំឲ្យរទេះបះ អញ្ចឹងដោយសារតែកង់រទេះវែង ដោយសារតែរទេះជារទេះវែង ហើយកង់រទេះនៅខាងក្រោយ ដូច្នេះប្រសិនបើអត់មានចន្ទល់ទេ រទេះនោះនឹងបះខាងមុខ បានន័យថាវាធ្លាក់ខាងមុខមកក្រោយ ហើយបះខាងក្រោយទៅលើ ដូច្នេះវាអាចធ្វើឲ្យរទេះ និងផ្លែឈើនៅក្នុងរទេះនោះ ខូចខាតបានអញ្ចឹងនៅពេលដែលគេឈប់ គេត្រូវដាក់ចន្ទល់រទេះនៅខាងមុខ ដើម្បីទប់វាឲ្យស្មើគ្នា បានន័យថាឲ្យស្មើកម្ពស់គ្នាទាំងមុខទាំងក្រោយ អញ្ចឹងរទេះនឹងអត់បះនោះទេ ប៉ុន្តែប្រសិនបើអត់មានចន្ទល់ គឺវាអាចធ្វើឲ្យរទេះបះបាន ដូច្នេះហើយនៅពេលដែលយើងរុញ យើងគ្រាន់តែដោះចន្ទល់ចេញ យើងអាចរុញទៅមុខបាន ប៉ុន្តែប្រសិនបើយើងឈប់ យើងត្រូវដាក់ចន្ទល់ដោយយើងឃើញនៅលើរទេះនោះគឺជាទូកញ្ចក់ អញ្ចឹងគាត់ដាក់ទូកញ្ចក់របស់គាត់នៅលើរទេះ ដើម្បីដាក់ផ្លែឈើនៅក្នុងនោះជាទូទៅការដាក់ទូកញ្ចក់នៅលើរទេះ គឺវាធ្វើឲ្យរទេះរបស់យើងមើលទៅស្អាត ហើយរក្សាអនាម័យដល់ផ្លែឈើដែលនៅក្នុងនោះផងដែរ ព្រោះថាទូកញ្ចក់គឺស្អាត អញ្ចឹងនៅពេលដែលយើងដាក់ផ្លែឈើចូល ផ្លែឈើនោះនឹងមានអនាម័យផងដែរ ដោយវាមិនប្រឡាក់ដី ឬក៏មិនមានមេរោគនោះទេ ហើយវាអាចការពារវាកុំឲ្យដីហុយចូលបាន ប្រសិនបើយើងអត់ដាក់ទូកញ្ចក់ទេ នៅពេលដែលមានខ្យល់ មានដីហុយមក វាអាចធ្វើឲ្យប្រឡាក់ផ្លែឈើរបស់យើង ធ្វើឲ្យវាអត់ស្អាត អញ្ចឹងវាអាចមានមេរោគ [នៅ]ពេលដែលអតិថិជនទិញញ៉ាំ អាចធ្វើឲ្យអតិថិជនឈឺបានដូច្នេះអ្នកលក់ត្រូវតែថែរក្សាអនាម័យចំពោះផ្លែឈើរបស់ខ្លួន