KhmerPronunciationEnglish/Notes#occ
ស្រូប sroup 1. to suck/draw in, sip
2. to absorb, soak up
3. to be absorbant
4. to lure, attract
5. to record (sounds)
6. to fill (with)
7. to gulp/wolf down (food)
8. to pour soup/water over rice
9. [colloquial] to spend a lot of money on some endeavour, to take/require a lot of money
7/3

Link to overview page
Link to dictionary

Alms Round (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់ចម្អិនបាយម្ហូបឆ្អិនហើយ យើងឃើញស្ត្រីចំណាស់ម្នាក់នោះក៏បានដួសបាយនិងម្ហូបរបស់គាត់ចូលទៅក្នុងថង់ចំនួនពីរ អញ្ចឹងយើងឃើញនៅខាងមុខស្ត្រីចំណាស់ម្នាក់នោះ គឺយើងឃើញមានឆ្នាំងពីរ ដែលឆ្នាំងមួយគឺជាឆ្នាំងសម្ល អត់មានដៃទេ បានន័យថាឆ្នាំងសម្លគឺដៃខ្លី ចំណែកឯឆ្នាំងមួយទៀត គឺជាឆ្នាំងបាយ ដែលមានដៃកាន់វែង យើងឃើញមានដៃកាន់វែងនៅលើឆ្នាំងបាយ ហើយសម្លរបស់គាត់គឺពណ៌ក្រហម ចំណែកបាយគឺពណ៌អញ្ចឹងស្ត្រីចំណាស់ម្នាក់នោះ គាត់បានដួសបាយចេញពីឆ្នាំង ហើយដាក់ទៅក្នុងថង់ ឬក៏កញ្ចប់ចំនួនពីរ ដែលយើងឃើញកញ្ចប់នីមួយៗគឺមានបាយនិងមានម្ហូប អញ្ចឹងបានន័យថាគាត់កំពុងតែរៀបចំចង្ហាន់ ដើម្បីប្រគេនដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ ដែលយើងឃើញគាត់បានខ្ចប់បាយជាពីរកញ្ចប់ ហើយកញ្ចប់នីមួយៗ គឺគាត់ដាក់ទាំងបាយទាំងសម្លចូលទៅតែម្ដងអញ្ចឹងបានន័យថាគាត់ដាក់សម្លស្រូប ស្រូបលើបាយ លាយជាមួយបាយ ហើយខ្ចប់ចូលទៅក្នុងកញ្ចប់មួយអញ្ចឹងគាត់ធ្វើបែបនេះគឺ ដើម្បីរៀបចំចង្ហាន់ទុកនៅពេលដែលព្រឹកឡើង គឺរាប់បាត្រ គឺរាប់បាត្រដល់ព្រះសង្ឃអញ្ចឹងយើងឃើញដៃខាងឆ្វេងរបស់គាត់កំពុងតែរៀបចំដាក់នៅក្បែរកញ្ចប់បាយ ហើយដៃស្ដាំគឺគាត់កាន់វែកបាយ គាត់កាន់វែកបាយ ហើយគាត់ដួសបាយចេញពីឆ្នាំង ដាក់ចូលទៅក្នុងកញ្ចប់មួយនោះដើម្បីរៀបចំ

Getting Up (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីគាត់ដើរបានបន្តិច គាត់បានមកដល់កន្លែងលក់បាយមួយ អញ្ចឹងគាត់បានជួបនឹងនារី អ្នកលក់បាយម្នាក់ បាទ ម្ចាស់តូបលក់បាយ ប៉ុន្តែហាងបាយនោះគឺជាកន្លែងលក់បាយដែលនៅតាមចិញ្ចើមផ្លូវនោះទេ ព្រោះថាគាត់នៅតាមផ្លូវទៅធ្វើការរបស់គាត់ គាត់បានចូលមកកន្លែងលក់បាយនេះ ដោយគាត់បានទិញបាយ បានន័យថាគឺជាអាហារពេលព្រឹករបស់គាត់ អញ្ចឹងយើងមានអាហារពេលព្រឹក នៅក្នុងប្រទេសកម្ពុជាគឺមានច្រើនប្រភេទផងដែរ មានដូចជាបាយស្រូប មានដូចជាបបរ មានដូចជានំបញ្ចុក និងមានដូចជាគុយទាវជាដើម ដូច្នេះជាទូទៅពួកយើងញ៉ាំបាយស្រូប បាទ មុននឹងទៅធ្វើការ ឬក៏យើងទៅដល់កន្លែងធ្វើការហើយទើបយើងញ៉ាំនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះបានទិញបាយស្រូបមួយប្រអប់អញ្ចឹងបានន័យថាគាត់ខ្ចប់ គាត់ឲ្យអ្នកលក់ខ្ចប់បាយស្រូបរបស់គាត់មួយប្រអប់ ដើម្បីជាអាហារពេលព្រឹករបស់គាត់គាត់ពុំបានញ៉ាំនៅនឹងកន្លែងនោះទេ ដោយសារតែគាត់ត្រូវទៅធ្វើការឲ្យទាន់ម៉ោង ឲ្យទាន់ពេលវេលាអញ្ចឹងអ្នកលក់បានយកបាយមួយប្រអប់ ដែលគាត់ខ្ចប់រួច មកឲ្យនារីម្នាក់នោះ តាមការកុម្ម៉ង់របស់នារីម្នាក់នោះ ហើយនារីម្នាក់នោះ គាត់បានហុចលុយទៅឲ្យអ្នកលក់ផងដែរ ទៅលើថ្លៃបាយ ដែលគាត់បានទិញអញ្ចឹងជាទូទៅការលក់បាយនៅតាមផ្លូវនេះ គឺយើងមានជម្រើសពីរ គឺយើងអាចអង្គុយញ៉ាំនៅកន្លែងហាងនោះតែម្ដងក៏បាន យើងឲ្យគេខ្ចប់ក៏បាន ព្រោះថានៅពេលដែលគេខ្ចប់ គេនឹងមានប្រអប់ស្នោមួយ ដើម្បីខ្ចប់បាយឲ្យយើង យ៉ាងមានសណ្ដាប់ធ្នាប់ទៀតផង ហើយគេមានស្លាបព្រាដាក់នៅក្នុងនោះផងដែរ ដើម្បីឲ្យយើងងាយស្រួលញ៉ាំ ដូចនារីម្នាក់នេះ គាត់បានខ្ចប់បាយ ដើម្បីសម្រាប់អាហារពេលព្រឹករបស់គាត់អញ្ចឹង

Breaking A Bowl (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីគាត់យកម៉ាស៊ីនបូមធូលីរបស់គាត់ចេញមកខាងក្រៅហើយ គាត់ក៏បានដើរសំដៅ ឬក៏អូសម៉ាស៊ីននោះ សំដៅទៅកាន់ផ្ទះបាយ ទៅកន្លែងដែលមានចានបែកអម្បាញ់មិញ អញ្ចឹងប្រហែលជាគាត់បោសអត់ស្អាត ឬក៏គាត់គិតថាបោសអត់ស្អាត ដោយសារតែ ពេលខ្លះអំបែងចានគឺតូចអញ្ចឹងយើងអត់អាចមើលឃើញនោះទេ ដោយពេលខ្លះអំបោសគឺបោសប្រមូលបានតែអំបែងណាធំអំបែងធំអញ្ចឹងគាត់បោសប្រមូលតែអំបែងធំតែប៉ុណ្ណោះ ចំណែកឯអំបែងតូចឬក៏កម្ទេចកម្ទីតូចដែលយើងអត់អាចមើលឃើញ គឺយើងអត់អាចបោសប្រមូលបាននោះទេ ដូច្នេះកម្ទេចកម្ទីតូចក៏អាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដែរ ប្រសិនបើយើងជាន់ទៅលើវា អញ្ចឹងដើម្បីការពារ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ នៅពេលដែលយើងប៉ះពាល់ទៅដល់អំបែងតូចទាំងនោះ គាត់ក៏បានយកម៉ាស៊ីនបូមធូលីទៅបូមកម្ទេចកម្ទីតូចដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ យើងឃើញគាត់កំពុងតែប្រើប្រាស់ម៉ាស៊ីនបូមធូលីអម្បាញ់មិញ ហើយយកមកបូមកម្ទេចកម្ទីអំបែងចានដែលនៅលើកម្រាលឥដ្ឋបន្ថែមទៀត ដែលយើងឃើញកម្ទេចកម្ទីអំបែងចាននៅលើកម្រាលឥដ្ឋ កំពុងតែស្រូបចូលទៅក្នុងម៉ាស៊ីនបូមធូលី តាមរយៈបំពង់ម៉ាស៊ីន អញ្ចឹងបំពង់ម៉ាស៊ីនបូមធូលីគឺប្រើប្រាស់ខ្យល់បឺតចូល ដោយសារតែវាប្រើប្រាស់អគ្គិសនី អញ្ចឹងវាមានម៉ាស៊ីននោះ និងដំណើរការបឺតខ្យល់ចូលទៅខាងក្នុងម៉ាស៊ីន អញ្ចឹងនៅពេលដែលយើងដាក់ជិតកម្ទេចកម្ទី ឬក៏ដាក់នៅជិតសំរាមផ្សេងសំរាម ឬក៏ធូលី ឬក៏កម្ទេចកម្ទីនោះ នឹងបឺតចូលទៅក្នុងម៉ាស៊ីនខ្លួនឯងតាមខ្យល់ អញ្ចឹងដោយសារតែម៉ាស៊ីនគឺមានខ្យល់ខ្លាំងបឺតចូលក្នុង ដូច្នេះវាអាចបឺតចូលនូវកម្ទេចកម្ទី ក៏ដូចជាធូលីនិងអំបែងតូចដែលយើងមើលអត់ឃើញ ដែលយើងបោសអត់ស្អាត ចូលទៅក្នុងម៉ាស៊ីនបានយ៉ាងស្អាត អញ្ចឹងយើង នៅពេលដែលយើងប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺយើងអត់ចាំបាច់ភ័យព្រួយថាយើងនៅសល់កម្ទេចកម្ទី ឬក៏អំបែងចានទៀតនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីមានខ្យល់ខ្លាំង ដូច្នេះវាអាចបូមកម្ទេចកម្ទីខ្យល់ ឬក៏បូមកម្ទេចកម្ទីអំបែងចានចូលទៅក្នុងម៉ាស៊ីនបាន ដោយយើងមិនចាំបាច់បារម្ភអំពីការមុតជើង ឬក៏មុតដៃទៀតនោះទេ ព្រោះវាអាចសម្អាតបានស្អាតជាងការបោសសម្អាតដោយប្រើអំបោស