KhmerPronunciationEnglish/Notes#occ
រដូវវស្សា rɔdəv voahsaa rainy season 12/6

Link to overview page
Link to dictionary

Expressing warmth — Cultural note


នៅខ្មែរ មានរដូវតែពីរប៉ុណ្ណោះ គឺរដូវប្រាំងនិងរដូវវស្សាខែដែលក្ដៅជាងគេ គឺ ខែចេត្រនៃចន្ទគតិរបស់ខ្មែរ ដែលច្រើនតែត្រូវនឹងខែមេសានៃសុរិយគតិចន្ទគតិ មានន័យថា ដំណើរនៃព្រះចន្ទ រីឯ សុរិយគតិ មានន័យថា ដំណើរនៃព្រះអាទិត្យ

Rice (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីស្រូវ អញ្ចឹងជាទូទៅស្រូវគឺយើងដាំដុះនៅក្នុងខែវស្សា និងនៅក្នុងរដូវប្រាំង ដែលរដូវវស្សា គេហៅថាស្រូវវស្សា រីឯនៅពេលដែលគេដាំដុះនៅក្នុងរដូវប្រាំង គឺយើងហៅថាស្រូវប្រាំង អញ្ចឹងដោយសារតែប្រជាជនកម្ពុជាគឺ 90 ភាគរយគឺជាកសិករ អញ្ចឹងគាត់មានប្រកបមុខរបរដាំស្រូវ ឬក៏ធ្វើស្រូវ

Rainy Season (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នា ដែលយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានទីក្រុងមួយ ជារូបភាពទីក្រុង ដែលយើងឃើញនៅក្នុងទីក្រុងនោះ គឺមានអគារតូចធំជាច្រើន អញ្ចឹងមានអគារតូចធំជាច្រើន ដែលយើងឃើញមានអគារខ្លះខ្ពស់ អគារខ្លះទាប អគារខ្លះធំ អគារខ្លះតូចជាដើមដែលយើងឃើញនៅក្នុងរូបភាពនេះ គឺនៅខាងលើអគារនោះគឺមានពពកពណ៌ខ្មៅយ៉ាងធំមួយ អញ្ចឹងពពកពណ៌ខ្មៅ បានន័យថាវាជិតភ្លៀង អញ្ចឹងនៅពេលដែលមេឃអត់ភ្លៀងទេ គឺមានពពកពណ៌ ដែលនៅពេលដែលមេឃជិតភ្លៀង គឺមានតែងតែមានពពកពណ៌ខ្មៅ ក៏ដូចជាមានខ្យល់ខ្លាំងផងដែរអញ្ចឹងជាទូទៅរដូវវស្សាតែងតែមានពពកខ្មៅ ធំនៅលើអាកាស ឬក៏នៅលើមេឃ ដែលបញ្ជាក់ថាមេឃជិតភ្លៀងហើយអញ្ចឹងនៅក្នុងរូបភាពទីមួយ គឺមានពពកខ្មៅយ៉ាងធំ ដែលគ្របដណ្ដប់ទៅលើទីក្រុងអញ្ចឹងបានន័យថានៅបន្តិចទៀត គឺនឹងមានភ្លៀងធ្លាក់ជាក់ជាពុំខាន ដោយសារតែមានពពកខ្មៅយ៉ាងធំគ្របដណ្ដប់លើទីក្រុង

Rainy Season (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីរដូវវស្សា ដែលយើងហៅបានម្យ៉ាងទៀត គេហៅថារដូវភ្លៀងអញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងហៅថាខែភ្លៀង ឬក៏រដូវភ្លៀងដែល ដោយសារតែនៅក្នុងប្រទេសកម្ពុជា គឺជា[...]នៅប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍ អញ្ចឹងគឺជាប្រទេសដែលនៅក្នុងតំបន់ត្រូពិក ដូច្នេះហើយរដូវគឺត្រូវបានបែងចែកចេញជាពីរធំដែលមានរដូវវស្សា និងរដូវប្រាំង ដែលរដូវវស្សា គឺជារដូវដែលមានភ្លៀងធ្លាក់ ចំណែកឯរដូវប្រាំង គឺអត់មានភ្លៀងធ្លាក់ទេ គឺពេលខ្លះគឺក្ដៅ ហើយពេលខ្លះគឺត្រជាក់អញ្ចឹងរដូវទាំងពីរគឺបែងចែកចេញជាប្រាំមួយខែម្នាក់ បានន័យថាប្រាំមួយខែរដូវវស្សា និងប្រាំមួយខែទៀតរដូវប្រាំងដោយមានភ្លៀងធ្លាក់រយៈពេលប្រាំមួយខែ ហើយមេឃរាំង អត់មានភ្លៀង រយៈពេលប្រាំមួយខែ ដែលខុសពីរដូវដែលនៅតំបន់អឺរ៉ុប តំបន់នៅប៉ែកអឺរ៉ុប ដែលមានរដូវចំនួនបួន ដែលយើងឃើញមានដូចជា រដូវស្លឹកឈើជ្រុះ រដូវធ្លាក់ទឹកកក រដូវក្ដៅ រដូវលំហើយជាដើម ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គឺអត់មានរដូវបួននោះទេ គឺមានរដូវតែពីរតែប៉ុណ្ណោះ គឺរដូវប្រាំង និងរដូវវស្សា

Rainy Season (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញមានកសិករ គាត់កំពុងតែស្ទូងស្រូវអញ្ចឹងរដូវវស្សា ឬក៏រដូវភ្លៀង គឺជារដូវដែលកសិករចាប់ផ្ដើមធ្វើស្រែ ដោយសារតែមានភ្លៀងធ្លាក់អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសដែលប្រកបរបរកសិកម្ម ដោយយើងឃើញប្រជាជនប្រមាណជា ៩០ ភាគរយ គឺសុទ្ធតែជាប្រកបរបរធ្វើស្រែ ឬក៏ប្រកបរបរកសិកម្ម ដែលដាំដំណាំផ្សេងដូចជាដាំស្រូវ ដាំពោត ដាំសណ្ដែកជាដើមអញ្ចឹងដរាបណាមេឃអត់ទាន់ភ្លៀង ពួកគាត់អត់អាចធ្វើស្រែបាននោះទេ អញ្ចឹងខែប្រាំង គឺពួកគាត់អត់អាចធ្វើស្រែបាននោះទេ ក៏ប៉ុន្តែខែវស្សា ដែលជាខែភ្លៀង គឺពួកគាត់អាចធ្វើស្រែបាន ដូច្នេះ នៅពេលដែលមានភ្លៀង គឺយើង ពួកកសិករគឺសប្បាយចិត្ត ហើយចាប់ផ្ដើមការងារស្រែចំការរបស់ពួកគាត់ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ គឺយើងឃើញមានបុរសម្នាក់ ដែលជាកសិករ គាត់កំពុងតែឱនស្ទូងស្រូវអញ្ចឹងការស្ទូងស្រូវ គឺជាការយកដើមស្រូវដោតចូលទៅក្នុងស្រែ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺដៃទាំងពីររបស់កសិករនោះ គឺគាត់កំពុងតែកាន់សំណាប ដើមសំណាប ឬក៏កូនស្រូវអញ្ចឹងស្រូវ នៅពេលដែលវាដុះតូចបន្តិច យើងហៅថាសំណាប អញ្ចឹងយើងត្រូវដកសំណាបនោះយកមកស្ទូង ដោយយើងដកសំណាបមកហើយ យើងយកមកដោតចូលនៅក្នុងស្រែ ដែលមានដីភក់ឬក៏មានទឹកបន្តិចបន្តួច អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺកសិករនោះ គឺគាត់ពាក់អាវពណ៌ទឹកក្រូច ដៃវែង ខោជើងវែងពណ៌ ហើយគាត់មានពាក់មួកធំមួយនៅលើក្បាលផងដែរដោយសារតែនៅវាលស្រែ ពេលខ្លះគឺក្ដៅ ទោះបីជាមានភ្លៀងក៏ដោយ នៅពេលដែលរាំងភ្លៀងគឺវាក្ដៅ ដូច្នេះគាត់ត្រូវតែពាក់អាវដៃវែង ខោជើងវែង និងពាក់មួកដើម្បីការពារកម្ដៅ ព្រោះប្រសិនបើគាត់អត់ការពារកម្ដៅទេ កម្ដៅថ្ងៃ អាចធ្វើឲ្យគាត់រលាក ឬក៏អាចធ្វើឲ្យគាត់ខ្មៅបានដូច្នេះគាត់ត្រូវតែការពារកម្ដៅនៅ[គាត់] នៅពេលដែលគាត់ធ្វើស្រែដោយយើងឃើញកសិករនោះ គាត់កំពុងតែឱន ដោយឱនស្ទូងស្រូវ ដោយដៃរបស់គាត់ គឺកាន់ដើមស្រូវ ដើម្បីដោតចូលទៅក្នុងស្រែ អញ្ចឹងការដោតដើមស្រូវ ឬក៏ដោតសំណាបចូលទៅក្នុងស្រែ យើងហៅថាស្ទូងដោយយើងឃើញនៅក្បែរគាត់ គឺមានស្រែជាច្រើនទៀតរបស់កសិករផ្សេង ដែលគេស្ទូងស្រូវរួចហើយអញ្ចឹងយើងឃើញដើមស្រូវគឺមានពណ៌បៃតងអញ្ចឹងរដូវវស្សា គឺជារដូវដែលកសិករប្រកបរបរកសិកម្ម គឺគាត់ចាប់ផ្ដើមការងារស្រែចំការរបស់គាត់ ដោយអ្នកស្រែគាត់ដាំស្រូវ រីឯអ្នកចំការ គាត់ដាំដំណាំផ្សេងដូចជាស្វាយ ដូចជាល្ហុង ដូចជាពោត សណ្ដែកជាដើមអញ្ចឹងរាល់ដំណាំកសិកម្មទាំងអស់ គឺកសិករតែងតែដាំនៅក្នុងរដូវវស្សា

Rainy Season (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ អញ្ចឹងសត្វមូសគឺជាសត្វមួយ ដែលជាសត្វល្អិតមួយ ដែលមានគ្រោះថ្នាក់ ដោយវាអាចចម្លងជំងឺផ្សេងមកដល់មនុស្សបាន ដូចជាមូសយើងឃើញមានពីរប្រភេទ គឺជាមូសខ្លា និងមូសដែកគោលអញ្ចឹងមូស ភាគច្រើនដែលមកខាំមនុស្ស គឺជាមូសញីអញ្ចឹងមូសខ្លាញី ឬក៏មូសដែកគោលញី ដោយមូសឈ្មោលគឺវាអត់ខាំមនុស្សទេ មូសឈ្មោលគឺវាបឺតលំអងផ្កា ក៏ប៉ុន្តែមូសញី គឺវាខាំមនុស្សបឺតយកឈាមអញ្ចឹងជាទូទៅមូសគឺតែងតែបង្កឲ្យមានជំងឺផ្សេងដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ដោយមូសខ្លា គឺបង្កឲ្យមានជំងឺគ្រុនឈាម ដែលមូសដែកគោល គឺមាន បង្កឲ្យមានជំងឺគ្រុនចាញ់អញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ ដែលមូសនោះគឺយើងឃើញមានជើងវាវែងជើងវែងចំនួនបួន ចំនួនប្រាំបី អញ្ចឹងជើងមូសគឺមានចំនួនប្រាំបី ហើយវែងហើយនៅលើខ្នងរបស់វាគឺមានស្លាបពីរ អញ្ចឹងវាមានស្លាបចំនួនពីរនៅលើខ្នងសម្រាប់ហោះហើរ ហើយមាត់របស់វាគឺមានចំពុះមួយ ចំពុះ ឬក៏ម្ជុលមួយសម្រាប់បឺតឈាមមនុស្ស នៅពេលដែលវាខាំអញ្ចឹងមូសគឺមានខ្លួនបង្កង់ហើយមូសខ្លា គឺវាតែងតែខាំមនុស្សនៅពេលថ្ងៃអញ្ចឹងពេលថ្ងៃ ប្រសិនបើយើងគេង នៅកន្លែងណាដែលអត់មានពន្លឺចេញចូលគ្រប់គ្រាន់ នោះមូសនឹងខាំយើងបាន ដោយនៅពេលដែលយើងគេងនៅកន្លែងអត់មានពន្លឺ ហើយយើងអត់បានពាក់អាវដៃវែង ខោជើងវែងនោះទេ អញ្ចឹងមូសខ្លាអាចខាំយើង ហើយអាចចម្លងជំងឺគ្រុនឈាមបានអញ្ចឹងជំងឺគ្រុនឈាម នៅពេលដែលយើងព្យាបាលអត់ទាន់ វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិត ដែលយើងអាចស្លាប់បាន ដោយសារតែយើងអត់បានព្យាបាលអត់ទាន់ពេលវេលាអញ្ចឹងនៅពេលថ្ងៃយើងត្រូវពាក់អាវដៃវែង ខោជើងវែង ហើយត្រូវនៅកន្លែងដែលមានបន្លឺចេញចូលគ្រប់គ្រាន់ ព្រោះប្រសិនបើអត់មានពន្លឺទេ មូសខ្លាអាចខាំយើងបានហើយមូសខ្លា គឺភាគច្រើនគឺខាំតែពេលថ្ងៃតែប៉ុណ្ណោះ ចំណែកឯពេលយប់ គឺមានមូសដែកគោល អញ្ចឹងមូសដែកគោលចូលចិត្តខាំមនុស្សនៅពេលយប់ហើយនៅពេលដែលមូសដែកគោលខាំ គឺយើងអាចឆ្លងជំងឺគ្រុនចាញ់បានអញ្ចឹងគ្រុនចាញ់វាអាចធ្វើឲ្យយើងរងា និងក្ដៅខ្លួន ហើយអាចធ្វើឲ្យយើងស្លាប់បាន ប្រសិនបើយើងព្យាបាលអត់ទាន់ពេលវេលានោះទេអញ្ចឹងជាទូទៅ ទាំងពេលថ្ងៃនិងពេលយប់ យើងត្រូវប្រុងប្រយ័ត្ននៅក្នុងខែវស្សា ព្រោះខែវស្សា គឺជាខែដែលមានទឹកដក់ច្រើន អញ្ចឹងនៅពេលដែលមានទឹកដក់ មូសអាចពងនៅក្នុងទឹកដក់នោះ ដែលទៅជាដង្កូវទឹក អញ្ចឹងនៅពេលដែលដង្កូវទឹកនៅក្នុងទឹកបានមួយសប្តាហ៍ ឬក៏រយៈពេលថ្ងៃ នោះដង្កូវទឹកនឹងញាស់ទៅជាមូស ដូច្នេះមូសអាចនឹងខាំយើងបានគ្រប់ពេលដូច្នេះនៅក្នុងរដូវវស្សា យើងត្រូវតែប្រុងប្រយ័ត្ន យើងត្រូវពាក់អាវវែង អាវដៃវែង ខោជើងវែង ហើយនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីចៀសវាងកុំឲ្យមូសខាំ